សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ ៧%​ និង​​ជាង​ ៧%​​​​ក្នុង​រយៈ​ពេល​​២​​ឆ្នាំក្រោយ​​



​​​របាយការណ៍​​ដែល​ទើប​នឹង​ចេញ​ផ្សាយ​ដោយ​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​ នៅ​ថ្ងៃ​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា​​ សេដ្ឋកិច្ច​​កម្ពុជា​នឹង​ទទួល​បាន​​លទ្ធផល​​ល្អ​ ពោល​គឺ​នៅ​តែ​រឹងមាំ​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​​ខាង​មុខ​នេះ។ ​​ស្ថាប័ន​ដដែល​នេះ​ បាន​​លើក​ឡើង​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ទទួល​បាន​ ៧%​នៅ​ឆ្នាំ​២០១៦​ និង​ជាង​ ៧%​នៅ​ឆ្នាំ​២០១៧។ ​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​​ទៀត​ថា​ ​​កំណើន​​សេដ្ឋកិច្ច​នេះ​​​ទទួល​បាន​​ដោយ​សារ​តែ​មាន​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​សេវាកម្ម​ ​ឧស្សាហកម្ម​ធន់​ស្រាល​ និង​កាត់​ដេរ រួម​ទាំង​ការ​​កំណើន​នៃ​ការ​នាំ​ចេញ​ផង៕​ ដោយ៖ រតនៈវិភូ
X
5s