រឿងប្លែកៗទាំង៩យ៉ាងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលនិង តក់ស្លុត
នៅពេលដែលយើងនឹកឃើញដល់អារ៉ាប៊ីសាអ៊ូឌីត យើងតែងតែនឹកឃើញដល់ប្រទេសមូស្លីមដែលមានច្បាប់ខុសប្លែកពីប្រទេសទូទៅនិងមិនមានប្រជាធិបតេយ្យភាពនោះទេ។ ខាងក្រោមនេះគឺជារឿងដែលអ្នកមិនដែលធ្លាប់ដឹងហើយក៏អាចនឹងមានភាពភ្ញាក់ផ្អើលផងដែរ៖
១) ប្រជាជនពាក់ស្បៃមុខគ្រប់ទីកន្លែង៖ ស្ត្រីត្រូវបានគេតម្រូវឱ្យពាក់ស្បៃមុខ មិនថាអ្នកកាន់សាសនាអ្វីក៏ដោយ។ ដូច្នេះអ្នកមិនបាច់មានការភ្ញាក់ផ្អើលអ្វីនោះទេនៅពេលដែលឃើញស្ត្រីទាំងអស់គ្របដណ្ដប់ក្រណាត់ទាំងស្រុងនៅទីសាធារណៈរបស់អារ៉ាប់ប៊ីសាអូឌីត។ រីឯក្មេងស្រីតូចៗត្រូវបានលើកលែងប៉ុន្តែពួកគេត្រូវតែចាប់ផ្ដើមធ្វើបែបនេះដូចគ្នានៅពេលដែលពួកគេឈានដល់ពេញវ័យ។
២) ធ្វើការអធិដ្ឋានយ៉ាងញឹកញាប់៖ ហាងលក់ទំនិញត្រូវបិទតូបរបស់ខ្លួនចំនួន៣០នាទីដើម្បីធ្វើការអធិដ្ឋានហើយវាមិនមែនកើតឡើងតែម្ដងនោះទេប៉ុន្តែគឺ៥ដងក្នុងមួយថ្ងៃ។ ដូច្នេះអ្នកគួរតែដឹងពីកាលវិភាគអធិដ្ឋានមុននឹងទៅដើរទិញឥវ៉ាន់។
៣) ការកាត់ទោសប្រហារជីវិតនៅទីសាធារណៈ៖ ការកាត់ទោសសម្លាប់នឹងកើតឡើងនៅទីសាធារណៈគ្រាន់តែមិនមែននៅក្នុងផ្សារឬផ្សារទំនើបជាដើម។ អ្នកអាចមើលឃើញអ្នកទោសទទួលបានការពិន័យរបស់ខ្លួននៅក្នុងវិធីផ្សេងគ្នាដូចជា ទទួលការបាញ់ ព្យួរក ឬកាត់ក្បាលជាដើម។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការមើលអ្នកមិនបាច់ខ្មាសអៀននោះទេព្រោះថានឹងមានមនុស្សមនុស្សជាច្រើនទៀតចូលរួមចង់ដឹងចង់ឃើញផងដែរ។
៤) គ្រឿងស្រវឹងត្រូវបានហាមមិនឲ្យទទួលទានឬនាំចូល៖ អ្នកនឹងមានការពិបាកមែនទែនក្នុងការស្វែងរកគ្រឿងស្រវឹងដើម្បីពិសា ហើយអ្នកក៏មិនអាចយកពីខាងក្រៅមកញាំបានដែរព្រោះវានឹងចាត់ទុកថាជារឿងមួយខុសច្បាស់។
៥) អ្នកនឹងមិនងាយប្រទះឃើញសត្វឆ្កែនោះទេ៖ សត្វឆ្កែមិនមានការពេញនិយមក្នុងការត្រូវបានគេយកមកចិញ្ចឹមនោះទេ។ ទោះយ៉ាងណាអ្នកអាចឃើញសត្វឆ្កែនៅជុំវិញបរិវេណសាធារណៈដែរ តែគេប្រើក្នុងន័យជា អ្នកយាម ក្រុមអ្នកសង្គ្រោះ ឬប្រមាញ់ជាដើម។
៦) ស្ត្រីមិនអាចបើកបរទៅណាតែម្នាក់ឯងនោះទេ៖ អ្នកមិនអនុញ្ញាតឲ្យទៅណាមកណាម្នាក់ឯងនោះទេ ទាល់តែមានមនុស្សប្រុសដែលជាប់សាច់ឈាមជាមួយអ្នកនៅជាមួយ។
៧) គ្មានរោងកុននោះទេ៖ នេះកើតឡើងដោយសារតែពួកគេប្រកាន់ពីរឿងភេទជាខ្លាំងដោយហេតុថាមនុស្សប្រុសនិងមនុស្សស្រីមិនអាចនៅមើលជាមួយគ្នាបានទេ។
៨) ការធ្វើចរាចរណ៍យ៉ាងលំបាក៖ ការធ្វើដំណើរគឺដូចជាប្រណាំងឡានឬម៉ូតូបែបនោះដែរដែលធ្វើឲ្យភាពប្លែកក្នុងចិត្តជាខ្លាំង។
៩) ការស្រលាញ់ភេទដូចគ្នា៖ នេះអាចមកដោយសារតែមានការផ្ដាច់ការរស់នៅជិតគ្នារវាងភេទប្រុសនិងភេទស្រីនេះឯងដែលធ្វើឲ្យពួកគេបែរទៅស្រលាញ់អ្នកដែលមានភេទដូចគ្នា៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.whenonearth.com