​ស្មាតហ្វូន​តម្លៃ​ថោក​បំផុត​លើ​លោក​របស់​ឥណ្ឌា​ត្រឹមតែ ៤ដុល្លារ​ នឹង​បន្ត​វាយលុក​ទីផ្សារ​ចិន ក្រោយ​ពេល​ស៊ើបអង្កេត​ពី​ប៉ូលិស​រួច​ថា​គ្មាន​បញ្ហា​



​កាលពី​ខែ​មុន ប្រិយមិត្ត​ប្រហែល​ជា​បាន​ឮ​អំពី​ស្មាតហ្វូន​តម្លៃ ៤ដុល្លារ​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​នោះ​គឺ Freedom 251 ​ហើយ​បច្ចុប្បន្ន វា​ជា​ឧបករណ៍​មួយ​ល្អ​ណាស់ ​ដូច្នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ប៉ូលីស។

124

thumbnail download-1

Freedom 251 ​ត្រូវ​បាន​ដាក់​ឱ្យ​បញ្ជា​ទិញ​កាលពី​ខែ​មុននៅលើទីផ្សារឥណ្ឌា ​ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា ទូរស័ព្ទ​តម្លៃ ​ប្រហែល​កាហ្វេ​មួយ​ពែង​នេះ បំពាក់​ដោយ​អង្គ​ប្រតិបត្តិ Quad Core ល្បឿន 1.3GHz ប្រហាក់ប្រហែល​ស្មាតហ្វូន​ធុន​មធ្យម​បច្ចុប្បន្ន អម​ដោយ RAM 1GB និង​មេម៉ូរី​ម៉ាស៊ីន 8GB (អាចបន្ថែមសន្លឹកមេម៉ូរីបាន)។  ​ទូរស័ព្ទ​តម្លៃ​មហា​ទាប​នេះ ​ដើរ​ដោយ Android 5.1 Lollipop ​ហើយ​បំពាក់​ដោយ​អេក្រង់ qHD ​ជាមួយ resolution ​ទំហំ 540x960px។ Freedom 251 ប្រើប្រព័ន្ធ 3G ដាក់ស៊ីមបាន២ មានកាមេរ៉ាក្រោយទំហំ 3.2MP និងខាងមុខ 0.3MP។

Freedom-251

ផលិតផល​ទូរស័ព្ទ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្មាតហ្វូន​តម្លៃ​ថោក​បំផុត​លើ​ពិភពលោក ​ហើយ​ពេល​នេះ​ក្រុម​ប៉ូលិស​ឥណ្ឌា កំពុង​ស៊ើបអង្កេត​ទៅ​លើ Freedom 251 ថា​តើ​មាន​បញ្ហា​អ្វី​ឬ​ទេ​ទៅ​ថ្ងៃ​មុខ ប្រសិន​ដាក់​ឱ្យ​ប្រជាជន​ឥណ្ឌា​ប្រើប្រាស់ ព្រោះ​វា​មាន​តម្លៃ​ថោក​ហួស​ពី​ការ​ស្មាន។ ផ្អែក​តាម​គេហទំព័រ Phone Arena ​ឱ្យ​ដឹង​ថា Freedom 251 ទំនង​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ម៉ាក​យីហោ​ទៅ​ជា Adcom Ikon 4 ​សម្រាប់​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន។ សូម​បញ្ជាក់​ថា ស្មាតហ្វូន Freedom ​251 ​មាន​លក់​តែ​នៅ​លើ​ទីផ្សារ​ឥណ្ឌា ​ប៉ុណ្ណោះ ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​អាច​ស្ថិត​នៅ​ពី​ក្រោយ​គម្រោង​ផលិត ដូច្នេះ​ហើយ​ទើប​តម្លៃ​របស់​វា​ទាប​យ៉ាង​នេះ៕
X
5s