រុស្ស៊ីក្លាយជាប្រទេសទិញមាសច្រើនជាងគេបំផុតក្នុងលោក
រុស្ស៊ីក្លាយជាប្រទេសដែលទិញមាសច្រើនជាងគេក្នុងលោក បន្ទាប់ពីធនាគារជាតិរបស់ប្រទេសមួយនេះកាលពីខែកុម្ភៈកន្លងទៅ បានទិញមាសសរុបប្រមាណ៣៥៦ ០០០ អោនស៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធុរកិច្ច Vedomosti របស់រុស្ស៊ីដែលបានស្រង់យកទិន្នន័យពីIMF។
មាសជាទុកបម្រុងអន្តរជាតិ (International Reserve) សំខាន់មួយរបស់ប្រទេសរុស្ស៊ី ហើយកាលពីឆ្នាំ២០១៥ ធនាគារជាតិរបស់រុស្ស៊ីបានប្រកាសថា នឹងបង្កើនទុកបម្រុងអន្តរជាតិឲ្យបានរហូតដល់៥០០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពី៣ ទៅ៥ឆ្នាំ។
សូមបញ្ជាក់ថា ប្រទេសដែលលក់មាសចេញច្រើនជាងគេបំផុត គឺទួរគី ដែលបានលក់អស់ប្រហែល១,២លានអោនស៍ ស្មើនឹងជាង៧ភាគរយនៃមាសសរុបរបស់ខ្លួន៕
ដោយ៖ អ៊ុន ភក្តី