iPhone SE នៅចិន ទទួលបានការកក់ទុកយ៉ាងច្រើនរហូតដល់ ៣,៤លានគ្រឿងមុនពេលចេញលក់ថ្ងៃទី៣១មីនា
iPhone SE ដែលទើបត្រូវបាន Apple ប្រកាសចេញប្រហែល ១សប្ដាហ៍មកនេះ មានសញ្ញាណជោគជ័យលើទឹកដីប្រទេសចិន ដោយទទួលបានការបញ្ជាទិញក្នុងចំនួនដ៏ច្រើន។ ផ្អែកតាមគេហទំព័រ CNBC ឱ្យដឹងថា ស្មាតហ្វូ្នអេក្រង់ ៤អ៊ីញនេះ មានការបញ្ជាទិញច្រើនជាង ៣,៤លានគ្រឿងហើយមកដល់ពេលនេះ។