មុនពេលសម្រេចចិត្តទិញផ្ទះ ត្រូវគិតដល់ចំណុចទាំង ៨នេះសិន ដើម្បីកុំឲ្យមានបញ្ហាថ្ងៃក្រោយ
វាអាចមានភាពស្មុគស្មាញជាច្រើនក្នុងការស្វែងរកផ្ទះថ្មី។ អ្នកអាចរកផ្ទះមួយសាកសមនឹងគ្រួសារមែន តែតម្លៃក៏ដូចជាទីតាំងក៏នៅតែជាបញ្ហាផងដែរក្នុងពេលបច្ចុប្បន្ននេះ។ ដើម្បីបញ្ចៀសភាពលំបាកនានាអ្នកគួរអនុវត្តតាមគន្លឹះខាងក្រោមដកស្រង់ចេញពី money.cnn.com គ្រាន់ទុកជាគតិសម្រាប់បងប្អូន៖
១) រៀបចំថវិកា៖ អ្នកត្រូវកំណត់ថាតើផ្ទះណាដែលអ្នកសាកសមនឹងអ្នក? រៀបចំថវិកាសម្រាប់ត្រៀមជារៀងរាល់ខែ ព្រោះថាអ្នកមិនអាចយកលុយទាំងដុលទៅទិញវាបានទេ ពោលគឺជម្រើសដ៏ល្អ ជាការបោះរំលោះ។ ត្រូវកំណត់ថា លុយដែលត្រូវបង់រំលោះរៀងរាល់ខែគឺមិនអាចលើសពី៣៦ភាគរយនៃប្រាក់ចំណូលប្រចាំខែរបស់អ្នកទេ។
២) រៀបចំប្រាក់សុទ្ធ៖ អ្នកត្រូវការយកទឹកប្រាក់សុទ្ធដើម្បីបន្ថយចំនួនបំណុលរបស់អ្នក។ អ្នកខ្ចីប្រាក់ភាគច្រើនចង់បាន Down Paymentព្រោះថា ប្រសិនបើអ្នកអាចបន្ថយចំនួនបំណុលនោះអ្នកអាចនឹងយល់ស្របអោយខ្ចីប្រាក់ធំៗជាបន្តបន្ទាប់ទៀត។
៣) ស្វែងរកភ្នាក់ងារ៖ អ្នកលក់ផ្ទះភាគច្រើនបង្ហាញផ្ទះរបស់ពួកគេតាមភ្នាក់ងារលក់ទាំងនោះ។ តែក្នុងនាមជាអ្នកទិញផ្ទះអ្នកត្រូវជួលភ្នាក់ងារម្នាក់ដែលមានមុខងារសម្រាប់ដើរទិញផ្ទះ។ ហើយអ្នកអាចផ្ដល់ជាថវិកាមួយចំនួនទៅតាមម៉ោងដែលអ្នកបានចរចាគ្នា។
៤) ស្វែងរកផ្ទះដែលអ្នកពេញចិត្ត៖ ពេលនេះដល់ពេលដែលអ្នកត្រូវជ្រើសរើសផ្ទះមួយណាដែលមានទីតាំងល្អ ហើយមានភាពងាយស្រួលសម្រាប់ប្រកបរបរនាៗ ។
៥) ពិភាក្សាតម្លៃជាមួយម្ចាស់ផ្ទះ៖ នៅពេលអ្នកស្វែងរកផ្ទះដែលត្រូវចិត្តហើយអ្នកត្រូវរួសរាន់ តថ្លៃជាមួយម្ចាស់ផ្ទះនោះ។ អ្នកអាចពិភាក្សាតម្លៃជាមួយម្ចាស់ផ្ទះបាន ហើយធ្វើយ៉ាងណាត្រូវព្រមព្រៀងទាំងអស់គ្នាពីតម្លៃដែលបានដាក់នោះ។
៦) ចុះកិច្ចសន្យា៖ អ្នកត្រូវចុះកិច្ចសន្យាអោយបានត្រឹមត្រូវជាមួយនឹងម្ចាស់ផ្ទះចាស់។ ត្រូវប្រាកដថាអ្វីៗ គឺអ្នកបានធ្វើត្រឹមត្រូវតាមលក្ខខណ្ឌនិងស្របច្បាប់ជាទីបំផុត។
៧) អះអាងពីប្រាក់កម្ចីរបស់អ្នក៖ ប្រសិនបើអ្នកមិនទាន់មានការអះអាងច្បាស់ពីប្រាក់កម្ចីរបស់អ្នកជាមួយនឹងម្ចាស់ប្រាក់កម្ចីនោះទេ អ្នកត្រូវជួបគ្នាអោយបានឆាប់ដើម្បីសម្រេចម្ដងទៀតថាអ្នកសងប្រាក់ទាំងនោះដោយវិធីណា។
៨) ត្រូវចេះត្រួតពិនិត្យផ្ទះ៖ វាអាចជារឿងល្អប្រសិនបើអ្នកជួលមនុស្សអោយពិនិត្យថាតើផ្ទះនេះមានការខ្វះខាតអ្វីខ្លះ? ដើម្បីកុំអោយខាតពេលវេលានិងលុយកាក់របស់អ្នកកាន់តែច្រើនអ្នកគួរពិនិត្យអោយបានគ្រប់ជ្រុងជ្រោយរួចផ្ដល់ដំណឹងទៅម្ចាស់ផ្ទះដើម្បីជួសជុលបន្ថែម៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា