សម្រង់សម្ដីបំផុសគំនិតសំខាន់ៗរបស់ប្រធានាធិបតី៥រូបរបស់សហរដ្ឋអាមេរិក
១) «ក្នុងពេលបរាជ័យដ៏ធ្ងន់ធ្ងរបំផុត នោះមានន័យថា ជោគជ័យនឹងជិតមកដល់»។ ---ដោយលោក William McKinley ប្រធានាធិបតីទី២៥របស់អាមេរិក
២) «មនុស្សសុទិដ្ឋិនិយម ជាមនុស្សដែលអាចធ្វើឲ្យការលំបាករបស់ខ្លួនទៅជាឱកាស ចំណែកមនុស្សទុទ្ទិដ្ឋិនិយមវិញ ធ្វើឲ្យឱកាសទៅជាបញ្ហា»។ ---ដោយលោកHarry S. Truman ប្រធានាធិបតីទី៣៣របស់អាមេរិក
៣) «ខ្ញុំមិនអាចជួយមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែអាចជួយនរណាម្នាក់បាន»។---ដោយលោកRonald Reagan ប្រធានាធិបតីទី៤០របស់អាមេរិក
៤) «តើអ្នកចង់ដឹងថា អ្នកជានរណាទេ? កុំសួរ តែត្រូវបញ្ចេញសកម្មភាព! សកម្មភាពនឹងបញ្ជាក់យ៉ាងច្បាស់អំពីអ្នក»។ ---ដោយលោកThomas Jefferson ប្រធានាធិបតីទី៣របស់សហរដ្ឋអាមេរិក
៥) «ប្រសិនបើសកម្មភាពរបស់អ្នក ជំរុញឲ្យអ្នកដទៃសុបិនកាន់តែច្រើន រៀនកាន់តែច្រើន ធ្វើកាន់តែច្រើន និង ក្លាយជាអ្វីមួយកាន់តែច្រើននោះ មានន័យថា អ្នកគឺជាមេដឹកនាំ»។---ដោយលោក John Quincy Adams ប្រធានាធិបតីទី៦របស់អាមេរិក៕
ប្រភព៖ www.cheatsheet.com