មុខងារអាថ៌កំបាំង ៣យ៉ាងនៅលើ iPhone មានតែអ្នកជំនាញទេទើបដឹង ចុះប្រិយមិត្តវិញ?
ទូរស័ព្ទ iPhone ហេតុតែទទួលបានការគាំទ្រប្រើច្រើន មិនមែនដោយសាររូបរាងទាន់សម័យមួយមុខនោះទេ តែក៏បានភ្ជាប់មកជាមួយមុខងារទំនើបៗ សំបូរបែបដល់អ្នកប្រើ។ យ៉ាងណា មុខងារសំបូរបែបទាំងនោះ ប្រិយមិត្តមួយចំនួនប្រហែលមិនទាន់ចេះប្រើអស់នៅឡើយ។ ជាក់ស្ដែង ខាងក្រោមនេះអាចចាត់ទុកថា ជាមុខងារអាថ៌កំបាំង ៣យ៉ាងនៅលើ iPhone កម្រមានអ្នកដឹង ដែលអ្នកអាចមកស្វែងយល់ពេលនេះទាំងអស់គ្នា៖
https://youtu.be/ejAYqVwQZcE
១) សរសេរអក្សរកាត់បានយ៉ាងរហ័ស ចំណេញពេល (shortcut)
ដើម្បីវាយអក្សរបានរហ័ស ហើយត្រឹមត្រូវទៀតនោះ គេគួរប្រើ shortcut នៅលើ iPhone ដែលថែមទាំងមានភាពងាយស្រួលក្នុងពេលវាយថែមទៀត។ ឧទាហរណ៍ដូចជាពាក្យ៖
OMW = “On My Way”
NYC = “New York City”
GONNA = “Going To”
K = “OKAY”
YOU'RE = “You Are”
UR = “Your”
RDY = “Ready”
IOU = “I Owe You”
BTW = “By The Way”
BBQ = “BARBAQL”
អ្នកអាចបង្រៀនទូរស័ព្ទអ្នកឱ្យចេញកែពាក្យត្រូវដោយស្វ័យប្រវត្តិ (Auto-Correct) កែអត្ថន័យត្រឹមត្រូវ ដោយគ្រាន់តែចុចពាក្យកាត់រហ័ស។ ដើម្បីអនុវត្តសូមចូលទៅ Settings → General → Keyboard → Text Replacement រួចហើយចុចលើសញ្ញាបូក (+)។ បន្ទាប់មកវាយបញ្ចូលនៅត្រង់ Phrase និង Shortcut (តាមវីដេអូ)។ Phrase គឺជាពាក្យ ឬឃ្លាពេញ ចំណែក Shortcut គឺទុកសម្រាប់ពេលយើងវាយអក្សរដោយប្រើពាក្យកាត់ សរសេរបានរហ័ស។
២) ប្រើចលនាក្បាលរបស់អ្នកក៏អាចបញ្ជា iPhone បាន
ដើម្បីអនុវត្តសូមចូលទៅ Settings → General → Accessibility → Switch Control រួចហើយបើកដំណើរការ (enable) Switch Control។ បន្ទាប់មកចុចលើ Switches រួចហើយចុចលើប៊ូតុង Add New Switch និងរើសយក Camera។ បន្ទាប់ពីនោះ អ្នកនឹងអាចបញ្ជា iPhone បានដូចជា៖
– Select Item
– Scanner Menu
– Resume Auto Scanning
– Move To Next Item
– Move To Previous Item
– Stop Scanning
– Tab
– App Switcher
– Home Button
– Notification Center
– Decrease Volume
– Increase Volume
– Siri
ឧទាហរណ៍៖ ត្រង់នេះអ្នកអាចសាកល្បងប្រើ Right Head Movement ដើម្បីដំណើរការ Home Button បាន។ ដូច្នេះសូមចុចលើ Home Button ដែលមាននៅក្នុងបញ្ជីសកម្មភាព។ ឥឡូវនេះដល់ពេលសាកល្បងផ្អៀងក្បាលទៅស្ដាំហើយ តើបានជោគជ័យ នាំអ្នកត្រឡប់ទៅកាន់ Home Screen ដូចការកំណត់ action ឬទេ?
បញ្ជាក់៖ ប្រសិនអ្នកចង់ឈប់ប្រើ អ្នកអាចចូលទៅបិទ (Off) មុខងារ Switch Control វិញបាននៅក្នុង Settings ដូចជំហានខាងលើ។ អ្នកអាចដឹងថា តើ Switch Control កំពុងដំណើរការឬអត់ដោយគ្រាន់តែមើលលើបន្ទាត់ស្របឈរពណ៌ខៀវនៅលើអេក្រង់ iPhone។
ដើម្បីប្រើមុខងារ Switch Control ឱ្យមានដំណើរការត្រឹមត្រូវទៀងទាត់ សូមធ្វើការរក្សាគំលាតត្រឹមត្រូវមួយរវាង iPhone និងក្បាល តែក៏មិនឱ្យនៅជិតពេកដែរ ព្រោះប្រសិនបើអ្នកដាក់ iPhone នៅជិតក្បាលពេក នោះទូរស័ព្ទនឹងបញ្ជាក់សារប្រាប់អ្នកភ្លាមៗ៕
៣) លាក់កម្មវិធីដែលភ្ជាប់មកជាមួយ iOS ស្រាប់ (Build-in App) នៅលើ iPhone
Apple បានដំឡើងកម្មវិធីប្រមាណ ៣០រួចជាស្រេចនៅលើ iPhone របស់អ្នក ដែលគេមិនអាចលុបចេញពីទូរស័ព្ទបានឡើយ ជាក់ស្ដែងកម្មវិធី Camera, Photo, Safari និង Music ជាដើម។ ដើម្បីអនុវត្តសូមចូលទៅ៖ Settings → General → Restrictions → Enable Restrictions រួចហើយបញ្ចូល Password របស់អ្នក។ បន្ទាប់មកបិទ (disable) លើ App ដែលអ្នកចង់លាក់ នោះវានឹងបាត់ចេញពីម៉ឺនុយកម្មវិធីមិនខាន៕
ដោយ៖ រឹទ្ធិរាជ