គន្លឹះ​សំខាន់ៗ​៤​យ៉ាង​ ​ដើម្បី​​ក្រោក​ឈរ​ឡើង​វិញ​​ក្រោយ​ពេល​​ជួប​ការ​បរាជ័យ​ធ្ងន់ធ្ងរ​ក្នុង​ជីវិត​



មនុស្ស​គ្រប់គ្នា​ ​​សុទ្ធតែ​ធ្លាប់​បរាជ័យ​ក្នុង​​បញ្ហា​ផ្សេងៗ​គ្នា​។ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ​​យើង​មិន​គួរ​អនុញ្ញាត​ឱ្យ​​ការ​បរាជ័យ​​ឬ ​​កំហុស​​ទាំង​នោះ​​ កំណត់​ថា ​​ជីវិត​យើង​កើត​មក​ដើម្បី​បរាជ័យ​នោះ​ឡើយ​​។ ​ដូច្នេះ​ ​​យើង​ត្រូវ​តែ​ទទួល​​ស្គាល់​ការ​ពិត​ ​​ហើយ​ខំធ្វើ​វា​អោយ​កាន់​តែ​ល្អ​លើក​ក្រោយ​ ​​ដោយ​ចាត់​ទុក​​បញ្ហា​ទាំង​នោះ​ជា​មេរៀន​ដ៏​សំខាន់​បំផុត​។​ ​​ខាងក្រោម​នេះ ជា​គន្លឹះ​សំខាន់ៗ​ ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​​ក្រោក​ឈរ​ឡើង​វិញ ​ក្រោយ​ពេល​ជួប​ការ​បរាជ័យ​៖ ១)​ចងចាំ​ថា​ហេតុអ្វី​បាន​ជា​អ្នក​ចាប់​ផ្ដើម​វា៖ ​រាល់​ពេល​ដែល​អ្នក​ជួប​ប្រទះ​រឿង​បរាជ័យ​​ អ្នក​ត្រូវ​រក​ថាមពល​ ចំណង់​ចំណូល​ចិត្ត​ និង​ ជំនឿ​ដើម្បី​មាន​កម្លាំង​​​បន្ត​ក្ដី​​សុបិន​របស់​អ្នក​បន្ត​ទៀត​។ ២)​ក្រោក​ឡើង​ហើយ​ធ្វើ​វា​ម្ដង​ទៀត៖ ​នៅ​ពេល​អ្នក​ផ្ដោត​លើ​រឿង​អតីតកាល ​​អ្នក​មាន​ឱកាស​ជោគ​ជ័យ​តិចតួច។ នៅ​ពេល​ដែល​រឿង​មិន​ដំណើរ​តាម​ការ​គ្រោងទុក​​ ​ សូម​កុំ​ងាប់ក្រឡា​តែ​តាម​ផែនការ​នោះ​ ​​មាន​ន័យ​ថា ​អ្នក​ត្រូវ​តែ​ព្យាយាម​រក​គន្លឹះ​ថ្មី​ទៀត​ដើម្បី​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​គោលដៅ​។ ៣)​រក​ជំនួយ៖ ​អ្នក​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ដូច្នេះ​អ្នក​មិន​ហ៊ាន​​​និយាយ​ជា​មួយ​អ្នក​ដទៃ។​ ​ការ​មាន​កម្លាំងចិត្ត​និង​ គាំទ្រ​ពី​គ្រួសារ​មិត្តភ័ក្ដិ​អាច​ជួយ​អ្នកមាន​ទំនុក​ចិត្ត​ឡើង​វិញ។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ស្វែង​រក​ការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន ​ដើម្បី​ជួយ​​លើក​ទឹកចិត្ត​។ ៤)​រៀន​អត់ធ្មត់៖ ​ជោគជ័យ​ធំ​ក្នុង​ជីវិត​ មិន​មែន​កើត​ឡើង​​ដោយ​ងាយៗ​នោះ​ទេ ​​ហើយ​ទម្រាំ​មនុស្ស​អាច​សម្រេច​តាម​ក្តី​សុបិន​របស់​ខ្លួន​នោះ ​ពួកគេ​ត្រូវ​តែ​ស្គាល់​រសជាតិ​បរាជ័យ​ខ្លះ​ ដែល​ចៀស​មិន​ផុត​ឡើយ។ ដូច្នេះ​ហើយ ​អ្នក​ត្រូវ​តែ​មាន​ការ​អត់ធ្មត់​​ឲ្យ​ខ្លាំង​បំផុត​ ទើប​ស្គាល់​ពន្លឺ​នៃ​ភាព​ជោគជ័យ​៕​​ ប្រែ​សម្រួល៖ អ៊ឺង​ ​​មួយយូ ប្រភព ៖ ​addicted2success.com
X
5s