តើធ្វើយ៉ាងណាទើបអាចក្លាយជាមនុស្សអស្ចារ្យ និងជោគជ័យបាន?
មិនថាអ្នកចង់ក្លាយជាសិស្សពូកែ អ្នកស្រាវជ្រាវដ៏វៃឆ្លាត ឬសហគ្រិនជោគជ័យ អ្នកគួរតែមានចិត្តគំនិតមិនរាថយនិងមិនខ្លាចការបរាជ័យ។ គោលដៅ តម្លៃ សីលធម៌ ការតស៊ូ និងចំណេះដឹងសុទ្ធតែជាអាវុធសំខាន់ដែលអ្នកគួរតែមាន។ ទោះជាយ៉ាងណា វាមិនមែនជារឿងងាយស្រួលក្នុងការធ្វើជាក់ស្ដែងនោះទេ យ៉ាងណាមិញប៉ុន្មានចំណុចខាងក្រោមនេះ នឹងជួយឱ្យអ្នកសម្រេចរឿងទាំងនោះ៖
១. មានគោលដៅច្បាស់លាស់៖
អ្នកគួរតែមានគោលដៅធំសម្រាប់ខ្លួនឯងទោះបីជាអ្នកគិតថាវាមិនងាយនឹងអាចទៅរួចក៏ដោយ តែយ៉ាងហោចណាស់វានឹងធ្វើឲ្យអ្នកស្គាល់នូវភាពលំបាក និងចេះអត់ធ្មត់ផងដែរ ដែលជាគន្លឹះជួយអ្នកមានភាពរឹងមាំជាធម្មតា។
២. ស្គាល់ពីតម្លៃ និងសីលធម៌របស់ខ្លួនឯង៖
ទាល់តែអ្នកស្គាល់ពីតម្លៃរបស់ខ្លួនឯង ទើបអ្នកដទៃអាចស្គាល់ និងឲ្យតម្លៃអ្នកបាន។ ទាំងអស់នេះមានដូចជាការមិនលួចចម្លងឬមិនលួចមើលនៅពេលប្រឡង និងការមិនកេងប្រវ័ញ្ចអ្នកដទៃជាដើម។ បើខ្លួនអ្នកគ្មាននរណាឲ្យតម្លៃសូម្បីតែខ្លួនអ្នកនោះទេ អ្នកនឹងមិនអាចមានភាពជោគជ័យពិតប្រាកដនោះទេ។
៣. អ្នកមានវិន័យត្រឹមត្រូវសម្រាប់ខ្លួនឯង
អ្នកអាចមិនចង់គោរពវិន័យដែលអ្នកដទៃចែង តែអ្នកដាច់ខាតត្រូវតែគោរពវិន័យដែលបានកំណត់ដោយខ្លួនឯង។ អ្នកគួរតែមានភាពតឹងរ៉ឹង ចំពោះខ្លួនហើយមិនងាយបណ្ដោយខ្លួនតាមអ្វីដែលអ្នកដទៃចង់ឲ្យអ្នកធ្វើរហូតពេកនោះទេ។
៤. អ្នកត្រូវបង្កើតមិត្ត មិនមែនបង្កើតសត្រូវនោះទេ
ការចេះជួយអ្នកដទៃអាចនឹងជាគន្លឹះមួយក្នុងការបង្កើតមិត្តរឹតតែច្រើន តែអ្នកក៏គួរតែរក្សាមិត្តភាពទាំងនោះឲ្យបានគង់វង្សដែរដោយមានការទុកចិត្ត ការគោរព ការចែករំលែក ក៏ដូចជាការបារម្ភរវាងគ្នានិងគ្នាផងដែរ។
៥. ចេះប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ
តើអ្នកអានសៀវភៅបានប៉ុន្មានក្បាល ឬតើធ្វើយ៉ាងណាទើបអាចក្លាយជាមនុស្សអស្ចារ្យនិងជោគជ័យបាន? បានអានប៉ុន្មានទំព័រក្នុងមួយថ្ងៃ? បើសិនជាអ្នកចង់អានសៀវភៅពិតប្រាកដ ថាមិននៅទីណាឬពេលណាក៏អ្នកអាចអានបានដែរ។ អ្នកគួរតែឈប់ប្រើប្រាស់គ្រឿងអេឡិចត្រូនិក មើលទូរទស្សន៍ ឬអ្វីដែលមិនសូវមានប្រយោជន៍ ទៅអានសៀវភៅជាការល្អជាជាង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org