គន្លឹះ​សាមញ្ញ​​ទាំង​៥​ដែល​អាច​ធ្វើ​ឲ្យ​​អ្នក​ក្រោក​ពី​ព្រលឹម​ ​​ហើយ​​​ស្រស់ស្រាយ​ជា​និច្ច​​​



តើ​វា​អស្ចារ្យ​យ៉ាង​ណា​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ធ្វើការ​យ៉ាង​ងាយ​ស្រួល​និង​សប្បាយ​ចិត្ត​បន្ទាប់​ពី​ធ្វើ​ការ​ហាត់​ប្រាណ​​ ទៅ​ហូប​កាហ្វេ អាន​សៀវភៅ​ ឬ​អាច​ជា​អ្វី​ដែល​អ្នក​ចូលចិត្ត​ធ្វើ។ មាន​មនុស្ស​រអ៊ូរទាំ​ពី​ការ​ក្រោក​ពី​ព្រលឹម​ហើយ​ត្រូវ​បំពេញ​ការងារ​ជាច្រើន​ផង​ដែរ​តែ​អ្នក​ប្រហែល​ជា​អស់​បញ្ហា​ទៀត​ហើយ​បើ​សិន​ជា​អ្នក​អាច​អនុវត្ត​តាម​វិធី​ធម្មតា​ៗ​ខាងក្រោម​នេះ៖ ១) ស្គាល់​ពី​អ្វី​ដែល​ជា​ការ​លើក​ទឹកចិត្ត​របស់​អ្នក៖ បើ​សិន​ជា​អ្នក​ដឹង​ថា​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ក្រោក​ពី​ព្រលឹម​បាន​វា​គឺ​ជា​ការ​ល្អ​បំផុត តែ​បើ​អ្នក​មិន​ទាន់​ដឹង​ទេ​អ្នក​គួរ​ស្វែង​រក​ហេតុផល​មួយ​សម្រាប់​ខ្លួន​អ្នក​ទៅ។ ហេតុផល​នោះ​អាច​ជា​ហេតុផល​ធម្មតា​ដូចជា​អ្នក​ចង់​ក្រោក​ធ្វើ​អាហារ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ជាដើម​។ ២) គេង​ឲ្យ​បាន​គ្រប់គ្រាន់​ចាប់​ពី​៧​ទៅ​៩​ម៉ោង៖ មាន​មនុស្ស​ជាច្រើន​ដែល​បាន​រអ៊ូ​រទាំ​ថា​ខ្លួន​ពុំ​មាន​ដំណេក​គ្រប់គ្រាន់​នោះ​ទេ​ដោយ​សារ​តែ​មាន​មមាញឹក​ពេក​មិន​ថា​ជា​សិស្សានុសិស្ស​ឬ​អ្នក​ធ្វើ​ការ​នោះ​ទេ។ មិន​ថា​អ្នក​រវល់​យ៉ាង​ណា​ក៏​ដោយ​ អ្នក​គួរ​តែ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​វា​ជា​មូលហេតុ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ក្រោក​ពី​ព្រលឹម​ដោយ​មាន​ភាព​ស្រស់ស្រាយ។ ៣) បង្កើត​ទម្លាប់​​សម្រាក​​ឲ្យ​គ្រប់គ្រាន់​ ​ជា​ពិសេស​នៅ​ពេល​ល្ងាច៖ អ្នក​អាច​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​ ​​អាច​ធ្វើឲ្យ​អ្នក​សប្បាយ​ចិត្ត​ដូច​ជា​ដើរ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ តាំង​សមាធិ ធ្វើការ​ហាត់​ប្រាណ ឬ​អាន​សៀវភៅ​ជាដើម​។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ស្រួល​ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ឆាប់​ក្រោក​ផង​ដែរ។ ៤)​​បិទ​គ្រឿង​អេឡិចត្រូនិក​ចោល៖ អ្នក​គួរ​តែ​ព្យាយាម​ទុក​វា​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ឬ​កុំ​ប្រើ​ប្រាស់​វា​ឲ្យ​សោះ ព្រោះ​ថា​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ដំណេក​អ្នក​តែ​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​ថែម​ទៀត​ផង​គឺ​ធ្វើឲ្យ​ខួរក្បាល​របស់​អ្នក​ស្ពឹក​និង​មិន​សូវ​មាន​ការ​ចងចាំ​ល្អ​នោះ​ទេ។ ៥)  ត្រូវ​តែ​ភ្ញាក់​នៅ​ពេល​ឮ​ម៉ោង​រោទ៍៖ ជា​ទូទៅ​មិន​ថា​អ្នក​ណា​នោះ​ទេ​តែង​តែ​មាន​ទម្លាប់​អាក្រក់​ដោយ​បិទ​ម៉ោង​រោទ៍​ចោល​នៅ​ពេល​ដែល​ឮ​​សំឡេង​វា ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​តែង​ខក​ម៉ោង​ជា​រឿយៗ​មិន​ថា​ពួកគេ​ដាក់​ម៉ោង​រោទ៍​យ៉ាង​ណា​ក៏​ដោយ។ ប្រែ​សម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s