គន្លឹះទាំង៣នេះ ធ្វើអោយជីវិតអ្នករស់ក្នុងភាពសប្បាយរីករាយជាប្រចាំ
ជីវិតនឹងកាន់តែមានន័យប្រសិនបើអ្នកចេះបង្រៀនខ្លួនឯងអោយគិតតែពីរឿងសប្បាយរីករាយសម្រាប់ជីវិត។ នេះជាគន្លឹះខ្លះៗ អាចជួយអោយអ្នកផ្លាស់ប្ដូរមកកាន់ពិភពដ៏សប្បាយរីករាយ៖
១) ស្វែងរកអ្វីដែលធ្វើអោយអ្នកសប្បាយចិត្ត៖ មិនប្រាកដថាអ្វីដែលអ្នកដទៃចូលចិត្តអាចធ្វើអោយអ្នកចូលចិត្តតាមនោះទេ។ ស្វែងរកអ្វីដែលអាចអោយអ្នកសប្បាយចិត្តដោយមិនចាំបាច់ខ្វល់ពីអ្នកដទៃឡើយ ប្រសិនបើវាមិនប៉ះពាល់ដល់ប្រយោជន៍អ្នកទាំងនោះ។
២) ហាមមិនអោយមនុស្សមិនល្អចូលក្នុងជីវិតអ្នក៖ អ្នកគួរតែបោះបង់ចោលមនុស្សមួយចំនួនដែលតែងតែធ្វើអោយអារម្មណ៍អ្នកមិនល្អចោលទៅ។ គ្មានពួកគេក៏មិនប្រាកដថាអ្នកអាចឯកាបានដែរ។
៣) កុំចាប់អារម្មណ៍ទៅនឹងសម្ភារៈនិយមពេក៖ អ្នកអាចសប្បាយចិត្តនៅពេលអ្នកសំបូរដោយសម្ភារៈហឺហារ តែការសប្បាយចិត្តនេះនឹងមិនបន្តបានរយៈពេលយូរនោះទេ។ ភាពរីករាយនឹងជីវិតពិតប្រាកដគឺពុំអាចយកលុយទៅទិញបានទេ៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ www.cheatsheet.com