បណ្ឌិត គីម ហ៊ាង៖ ដឹងព័ត៌មាន ២នេះច្បាស់ កុំបារម្ភរឿងទិញដីចម្ការឬគម្រោងអភិវឌ្ឍន៍ចាញ់បោកគេទៀត​



បច្ចុប្បន្នគេសង្កេតឃើញថាមានគម្រោងដីចំការ ក៏ដូចជាគម្រោងរីសតមួយចំនួនដាក់ប្រកាសផុសលក់នៅតាមបណ្ដាញសង្គមនានា ហើយចំណាប់អារម្មណ៍ពីអ្នកចង់វិនិយោគក៏ដូចជាមានច្រើន។ យើងក៏ដឹងដែរថា ការលក់ដីចម្ការ ឬដីក្នុងគម្រោងរីសតជាដើមច្បាស់ជានៅតាមបណ្ដាខេត្ត ពេលខ្លះអាចនៅឆ្ងាយៗទៀត ដែលទាំងនេះបានក្លាយជាសំណួរចោទសួរថា តើធ្វើយ៉ាង​ណា​ទើបអ្នកទិញដីអាចចម្ការ ឬគម្រោងរីសតទាំងអស់អាចទុកចិត្តបានថា ការលក់តាមបណ្ដាញអ្វីទាំងអស់នេះមិនស្ថិតក្រោមរូបភាពបោកប្រាស់?

ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខតាមទូរស័ព្ទជាមួយក្រុមការ​ងារ​ BizKhmer លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេតទាក់ទងនឹងបញ្ហាដូចដែលបានរៀបរាប់ខាងលើ លោកបណ្ឌិតបានជម្រាបថា ការដែលគេប្រកាសផុសលក់លើបណ្ដាញសង្គម គ្មានអ្វីខុសទេហើយយើងអ្នកទិញត្រូវដឹងពីគម្រោងនោះឲ្យច្បាស់ទៅវាល្អហើយ។ បន្ថែមពីនោះលោកបណ្ឌិតក៏បានមានប្រសាសន៍ទៀតថា បើចង់ដឹងថាគេបោកប្រាស់ឬអត់ស្រួលទេ អត់មានពិបាកអីទេ ឲ្យតែចំណុច ២ ខាងក្រោមនេះដឹងអូខេហើយ។

១) ទីតាំងពិតប្រាកដនៃគម្រោង

ត្រង់ចំណុចនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា៖ «ចង់ដឹងថាគម្រោងហ្នឹងច្បាស់លាស់អត់ ត្រូវដឹងថាគម្រោងហ្នឹងមានទីតាំងនៅឯណា ភូមិអី ស្រុកអី ហើយចុះទៅសួរអាជ្ញាធរដែនដីផ្ទាល់ថានៅទីតាំងនេះពិតជាមានគម្រោងលក់ដីចម្ការ ឬគម្រោងអភិវឌ្ឍន៍រីសតអីពិតមែនអត់? បើអាជ្ញាធរឆ្លើយថាមានមែន គឺវាច្បាស់លាស់ហើយ ព្រោះគេមិនខុសច្បាស់ មិនបោកប្រាស់ហើយបានជាអាជ្ញាធរដែនដីគេដឹងឮ។ តែបើអាជ្ញាធរឆ្លើយថា អត់មានគម្រោងណាមួយបោះទីតាំងនៅតំបន់នេះទេ គ្មានការដឹងឮអីនោះទេ វាច្បាស់ហើយថាគម្រោងនោះបោកប្រាស់»។

២) អាជ្ញាបណ្ណ

លោកបានជម្រាបថា៖ «បើគម្រោងគេត្រឹមត្រូវស្របច្បាប់គេច្បាស់ជាមានការសុំអាជ្ញាបណ្ណពីអាជ្ញាធរខេត្ត ហើយមានចុះបញ្ជីត្រឹមត្រូវហើយ។ ហើយបើយើងជាអ្នកទិញពិតជាចង់វិនិយោគ​លើគម្រោងនោះមែន យើងទៅសួរនៅសាលាខេត្ត ក្រសួងពាក់ព័ន្ធទៅថាគម្រោងឈ្មោះនេះ វិនិយោគលើផ្នែកនេះ ក្នុងភូមិឃុំនេះ ពិតជាបានសុំអាជ្ញាបណ្ណ និងមានការទទួលស្គាល់​ពី​អាជ្ញា​ធរ​ពិតមែនឬអត់។ បើអាជ្ញាធរខេត្តបញ្ជាក់ថាមានច្បាស់លាស់អស់ហើយ មានអីត្រូវភ័យបារម្ភពីការត្រូវគេបោកប្រាស់ទៀត»។

លោកបណ្ឌិតបានបញ្ជាក់ មិនថាគេផ្សព្វផ្សាយគម្រោងអចលនទ្រព្យអ្វីទេ ដីឡូតិ៍ ដីចម្ការ គម្រោងអភិវឌ្ឍន៍ជារីសត តាមបណ្ដាញអ្វីហ្វេសប៊ុក ផ្សាយតាមវិទ្យុ ទូរទស្សន៍ ឬដឹងតាមគ្នាក៏ដោយ ឲ្យតែយើងអ្នកទិញស៊ើបបានព័ត៌មានឲ្យច្បាស់លាស់ ហើយមានការបញ្ជាក់ពីអាជ្ញាធរថាគម្រោងនោះត្រឹមត្រូវ មានការទទួលស្គាល់ហើយ គឺលែងខ្លាចគេបោកប្រាស់ហើយ៕

កុំភ្លេចចូលរួមកម្មវិធី Black Friday Property Sale ដែលជាកម្មវិធីលក់អចលនទ្រព្យបញ្ចុះតម្លៃអចនទ្រព្យអនឡាញដូចជាគម្រោងខុនដូ គម្រោងផ្ទះ និងបុរីជាច្រើនទៀតរបស់ក្រុមហ៊ុនធំនៅកម្ពុជា ជាមួយការបញ្ចុះតម្លៃ ប្រូម៉ូសិន ការដូរ និងលក្ខខណ្ឌពិសេសៗជាច្រើនទៀត ដែលប្រព្រឹត្តិធ្វើនៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤រសៀលទៅដល់ម៉ោង ៨យប់ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។

ចុះឈ្មោះដោយសេរីតាមរយៈ តំណភ្ជាប់មួយនេះ៖ https://propertysale.realestate.com.kh/km/bizkhmer

ចំណាំ៖ ត្រង់សំនួរ តើអ្នកបានឃើញព័ត៌មានអំពីព្រឹត្តិការណ៍នេះពីកន្លែងណា?* សូមជ្រើសរើសយក BizKhmer | BizKhmer ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale”៕

 

 

X
5s