រកឃើញទឹកធ្លាក់ធម្មជាតិ និងតំបន់ពិភពទឹកដ៏ពិសេសជាប់នឹងចំការរីសត Green Farm!
ចំការរីសតធម្មជាតិគម្រោង Green Farm ដែលស្ថិតនៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើផ្ទៃដីសរុបប្រមាណ ៨៥៨ ហិចតា កំពុងតែទាក់ទាញភ្ញៀវទេសចរ និងអ្នកដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជាអ្នកទីក្រុងភ្នំពេញ ទៅវិនិយោគ និងធ្វើដំណើរកម្សាន្ត គយគន់ និងផ្តិតយកទិដ្ឋភាពដ៏ល្អឯកនៅតំបន់នោះ។
ចំការរីសតធម្មជាតិ Green Farm កំពុងក្លាយទៅជាចំណុចទាក់ទាញភ្ញៀវទេសចរដ៏ល្អឯកមានចម្ងាយប្រមាណតែ ១០៧ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងរង្វង់ដែនអង្កត់ផ្ចិតតិចជាង 200 គីឡូម៉ែត្រពីបណ្ដាខេត្តកំពុងមាន សក្ដានុពលធំៗ ជុំវិញតំបន់បឹងទន្លេសាប និងខេត្តដែលមានសក្កានុពលជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា។ ដូច្នេះយើងអាចវាយតម្លៃបានថា ចំការរីសតធម្មជាតិមួយនេះ នឹងក្លាយទៅជាទីដ៏មនោរម្យដែលបងប្អូនភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរមកកម្សាន្តដោយងាយស្រួលនាពេលអនាគត ស្របពេលដែលផ្លូវជាតិលេខ ៥ កំពុងត្រូវបានពង្រីកជាផ្លូវហាយវ៉េរបស់អាស៊ាន និងការកសាងស្ពានឆ្លងកាន់ទន្លេសាបខ្វាត់ខ្វែងជាច្រើនទៀត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺថាក្រុមការងារ Green Farm ទើបរកឃើញទឹកធ្លាក់ធម្មជាតិមានច្រើនដំណាក់ចម្ងាយតែ ៦ គីឡូម៉ែត្រប៉ុណ្ណោះពីចំការរីសតធម្មជាតិ។ អ្វីដែលយើងអាចវាយតម្លៃបាននោះគឺថាទឹកធ្លាក់ធម្មជាតិនេះ នឹងក្លាយទៅជាកន្លែងទេសចរណ៍ថ្មីមួយ ហើយក៏នឹងក្លាយទៅជាប្រភពទឹកដែលទាញយកផលមក បង្កើតទៅជាតំបន់ទឹកធ្លាក់បែបសិប្បនិម្មិតនៅទីតាំងរីសតផ្ទាល់ ហើយមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់ដល់ចំការហូបផ្លែ បានថែមទៀតផង។
ការវិនិយោគនៅចំការរីសត គឺជាគម្រោងដែលគួរចាប់អារម្មណ៍នាពេលបច្ចុប្បន្ន នេះហើយរិតតែពិសេសទៀតប្រសិនណាបើគម្រោងនោះ មានលក្ខណៈបត់បែននិងផ្ដល់លក្ខខណ្ឌដ៏ល្អប្រសើរដល់អ្នកដែលចង់ទិញវិនិយោគ។ មិនមែននិយាយបង្អាប់ដល់ការវិនិយោគគម្រោងដីឡូតិ៍ តែក្នុងស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្នការអភិវឌ្ឍគម្រោងដែលផ្ដល់ផលជាទីគាប់ចិត្តរយៈពេលវែង និងផ្ដល់នូវទីឋានដ៏មនោរម្យសម្រាប់លំហែកាយរបស់លោកអ្នកផ្ទាល់ គឺជារឿងអ្នកមានលទ្ធភាព វិនិយោគគួរពិចារណា។
សូមអាន៖ រីសត Green Farm កំពុងលេចមុខយ៉ាងស្រស់បំព្រងជាមួយសួនផ្កា និងដំណាំហូបផ្លែសំខាន់ៗ
មានថវិកាប្រមាណតែជាង ២ពាន់ដុល្លារ នោះអ្នកនឹងអាចក្លាយទៅជាម្ចាស់រីសតរបស់ខ្លួនទំហំ 1.000 ម៉ែត្រការ៉េដែលមានដាំដើមឈើ 50 ដើមផ្ដល់ផលជាទីគាប់ចិត្តរៀងរាល់ឆ្នាំនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ទាក់ទងក្រុមការងាររបស់យើងឥឡូវនេះដើម្បីទទួលបានការប្រឹក្សាយោបល់ជុំវិញការវិនិយោគនិងដើម្បីទទួលបានព័ត៌មានលំអិតពីគម្រោងនេះ។ យើងមានរថយន្តទំនើបជូនលោកអ្នកទៅទស្សនារីសតធម្មជាតិរបស់យើងដោយឥតគិតថ្លៃ៕
លោកអ្នកអាចទៅថតរូប កម្សាន្តលេង និងថត Pre-wedding បានដោយឥតគិតថ្លៃ ហើយបើលោកអ្នកចាប់អារម្មណ៍ វិនិយោគ សូមទាក់ទងមកក្រុមការងាររបស់យើង៖
- ក្រុមការងារ Chhlat Realty៖ 0969 49 59 60/017 49 59 60/010 539 639/012 666 204/011 85 84 89
- សូមទាក់ទងក្រុមការងារ We Strong Realty៖ លោក សីហា 095 555 899៊/070 955 899 និងលោក ជីវ៉ា 095 555 088/096 21 00 991