រីសត Green Farm កំពុងលេចមុខយ៉ាងស្រស់បំព្រងជាមួយសួនផ្កា និងដំណាំហូបផ្លែសំខាន់ៗ
សួនផ្កាចម្រុះពណ៌គឺជា កន្លែងក្នុងក្តីស្រមៃដែលមនុស្សស្រីភាគច្រើនចង់ឃើញ ចង់ប៉ះ និងចង់ទៅកម្សាន្ត ផ្ដិតយករូបភាពជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន ឬក៏មិត្តភ័ក្ដិជិតស្និទ្ធជាដើម។ សម្រស់ដ៏ត្រកាលរបស់ Green Resort ពន្លេចចេញដោយពណ៌លឿងលាយទឹកក្រូចយ៉ាងស្រស់ពីផ្កាស្បៃរឿង ផ្កាឈូករ័ត្ន រួមទាំងពណ៌បៃតងលាយផ្កាឈូកនៃផ្កាម៉ោងដប់ ធ្វើឲ្យរីសតមួយនេះ ក្លាយជាកន្លែងទាក់ទាញពីសំណាក់បងប្អូនជិតឆ្ងាយ ជាពិសេសអ្នកភ្នំពេញតែម្ដង។
សួនផ្កាចម្រុះពណ៌រីកគ្រប់រដូវកាល ដាំលើផ្ទៃដី ១០ហិកតា ពន្លេចចេញជាសោភណ្ឌភាពយ៉ាងប្រណីត រីឯសួនបន្លែធម្មជាតិក៏នឹងបញ្ចេញសម្រស់បៃតងខ្ចីរបស់ខ្លួនលើគម្រោងដីចម្ការអភិវឌ្ឍន៍មួយនេះលើផ្ទៃដី ១០ហិកតាដូចសួនផ្កាដែរ។ ទាំងនេះគឺជាប្រភេទបន្លែដាំដុះដោយធម្មជាតិគ្មានជាតិគីមី សម្រាប់បរិភោគផល និងលក់ក្នុងផ្សារកសិផល បូករួមទាំងចម្ការឬស្សីទំពាំងផ្អែមក៏ចូលរួមផ្តល់ផលដល់អ្នកវិនិយោគបានគ្រប់ទម្រង់។
លើសពីចម្ការដំណាំហូបផ្លែ សួនផ្កា និងសួនបន្លែ ក្នុងរីសតព្រៃបៃតងនេះក៏មានឈើប្រណីតជាប្រភេទដើមធ្នង់ ឬក្រញូងហៃណានដែលជាឈើមានតម្លៃ ដោយចំណាយពេលដាំពី ១០ ទៅ ១៥ឆ្នាំនឹងទទួលបានផលចំនេញច្រើនលើសដំណាំផ្សេងៗ ទៀតព្រោះមានទីផ្សារល្អ។
លាតសន្ធឹងលើផ្ទៃដី ៨៥៨ហិកតា Green Resort ស្ថិតនៅ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងរដ្ឋបាលខេត្តកំពង់ឆ្នាំងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឈរលើចំណុចពិសេស ៣ សំខាន់ដែលនាំឲ្យ Green Resort មានការគាំទ្រខ្លាំងបែបនេះគឺ៖
- ទី១ ផ្ដោតការយកចិត្តទុកដាក់រៀបចំ ផ្ដល់ជូនបែបបទជីវិត ការកម្សាន្ត និងសម្រាកលម្ហែបែប ធម្មជាតិដែលជាតម្រូវការរបស់មនុស្សគ្រប់រូប។
- ទី២ យកចិត្តទុកដាក់បង្កើនការដាំដុះផលិតផលកសិកម្ម គាំទ្រតាមគោលនយោបាយរដ្ឋាភិបាល ក្នុងការកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីបរទេស។
- ទី៣ ផ្តោតលើការបង្កើតប្រភពចំណូលយូរអង្វែង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរតាមរយៈការផ្តល់ការងារជាង ២ម៉ឺនកន្លែង កាត់បន្ថយចំណាកស្រុក។
ចំណុចពិសេស គួបផ្សំនឹងលក្ខខណ្ឌទេសភាពដ៏ល្អនេះហើយដែលធ្វើឱ្យរីសតព្រៃបៃតងនេះកាន់តែលេចធ្លោបន្ថែមទៀត។ តាមផែនការ និងការបង្ហើបឱ្យដឹងពីម្ចាស់រីសត តំបន់បៃតងនេះនឹងមានទោងខ្សែសម្រាប់ជិះកម្សាន្ត តំបន់ជិះទូកកម្សាន្ត កន្លែងស្ទួចត្រី និងជាពិសេសមានប្រភពទឹក (អូរធម្មជាតិវែង) ដែលអាចទាញយកទឹកមកស្រោចស្របដំណាំហូបផ្លែបានយ៉ាងស្រួល។
អមជាមួយធម្មជាតិបៃតងបានមកពីដំណាំហូបផ្លែចម្រុះជាង ២០ប្រភេទក្នុងនោះមានដូចជា មានព្រៃឬស្សីផ្អែម ប្រវែង ៥គីឡូម៉ែត្រ) ចម្ការល្មើរ ១២០ហិកតា ចម្ការមៀនក្រអូប ១៣០ហិកតា ចម្ការដូងក្រអូប ១០ហិកតា ចម្ការធុរេន និងចម្ការគូលែន ដែលសុទ្ធសឹងតែជាប្រភេទដំណាំហូបផ្លែដ៏ពេញនិយមនិងមានទីផ្សារល្អ ធ្វើឲ្យគម្រោងអភិវឌ្ឍន៍មួយនេះមានតម្លៃលើសពីរីសតបែបធម្មជាតិ តែវាក៏ជាចម្ការឈើហូបផ្លែដែលនឹងផ្តល់ប្រយោជន៍យ៉ាងក្រាស់ក្រែលដល់អ្នកវិនិយោគ។
លោកអ្នកអាចទៅថតរូប កម្សាន្តលេង និងថត Pre-wedding បានដោយឥតគិតថ្លៃ ហើយបើលោកអ្នកចាប់អារម្មណ៍ វិនិយោគ សូមទាក់ទងមកក្រុមការងាររបស់យើង៖
- ក្រុមការងារ Chhlat Realty៖ 0969 49 59 60/017 49 59 60/010 539 639/012 666 204/011 85 84 89
- ក្រុមការងារ We Strong Realty
- លោក សីហា 095 555 899 070 955 899
- លោក ជីវ៉ា 095 555 088 096 21 00 991