ព្រឹត្តិការណ៍ប្រចាំឆ្នាំ៖ ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងធ្វើនៅថ្ងៃទី ៤ - ៥ ខែតុលា ឆ្នាំ២០១៩
ក្រុមហ៊ុន Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០១៩ នេះ ឬហៅថា “ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩”។ ពិព័រណ៍ឆ្នាំនេះនឹងធ្វើនៅថ្ងៃទី ០៤ - ០៥ ខែតុលា ជាមួយនឹងការតាំងបង្ហាញគម្រោងអចលនទ្រព្យធំៗ និងក្រុមហ៊ុនអចលនទ្រព្យចម្រុះទាំងក្នុងស្រុក និងអន្តរជាតិ។
ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាបានក្លាយជាវេទិកាគម្រូមួយសម្រាប់ប្រវត្តិសាស្រ្តនៃការទិញ-លក់អចលនទ្រប្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចលនទ្រព្យផ្សេងៗរាប់រយគម្រោង វេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ក្នុងពិព័រណ៍កន្លងមក។
ពិព័រណ៍អចលនទ្រព្យពិត បង្ហាញគម្រោងពិត ជួបគ្នាជាមួយអតិថិជនពិត បានជំរុញការទិញ-លក់ នៅនឹងកន្លែងភ្លាមៗ សរុបជាទឹកប្រាក់រាប់សិបលានដុល្លារ។
សម្រាប់ឆ្នាំនេះ ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកនេះនឹងធ្វើនៅសណ្ឋាគារណាហ្គាវើល ភ្នំពេញ នៅសាលធំ ជាន់ទី២ រយៈពេលពីរថ្ងៃ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច។
ពិព័រណ៍អចលទ្រព្យកម្ពុជា ជាវេទិកាប្រចាំឆ្នាំល្អបំផុតសម្រាប់អ្នកស្វែងរកឱកាសវិនយោគ៖
-
ឱកាសល្អបំផុតក្នុងការស្វែងរកគម្រោងលំនៅដ្ឋានច្រើនជម្រើសក្នុងពេលតែមួយ
-
គម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ មានតាំងបង្ហាញនៅនឹងកន្លែង
-
ល្អបំផុតសម្រាប់អ្នកចង់ស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា
-
ផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ
ក្រៅពីការតាំងបង្ហាញគម្រោងលំនៅដ្ឋានដ៏ប្រណិត និងជួបគ្នារវាងអ្នកលក់ និងអ្នកទិញ នៅក្នុងពិព័រណ៍ដ៏ធំនេះនឹងមាន វគ្គសិក្ខា សាលាអប់រំសម្រាប់វិស័យអចលនទ្រព្យក៏នឹងដំណើរការពីរថ្ងៃពេញផងដែរ ជាមួយប្រធានក្តៅៗ ល្អៗ ទាក់ទងនឹងស្ថានភាពទីផ្សារស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន ដោយមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិ។
សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមឥឡូវនេះ!
សម្រាប់ការធ្វើម្ចាស់ឧបត្ថម្ភ ឬចង់កក់កន្លែងតាំងគម្រោងនៅសូមទាក់ទង៖
-
ភាសាខ្មែរ និងចិន៖ [email protected] ឬទូរស័ព្ទ (+855) 93 552 305 និង (+855) 78 637 323
-
អង់គ្លេស៖ [email protected] ឬទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669