ចំនួនភ្ញៀវទេសចរក្នុងប្រទេសថៃមានការធ្លាក់ចុះខ្លាំង សរុបទឹកប្រាក់ ៥.៨ ពាន់លានដុល្លារ​



យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថាវិស័យទេសចរណ៍ក្នុងប្រទេសថៃក្នុងឆ្នាំនេះមានអត្រាធ្លាក់ចុះដែលគួរឲ្យកត់សម្គាល់។ និយាយរួមក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីខែមីនាគឺមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរខុសពីធម្មតា។

អត្រានៃចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះចំនួន ៣.៥ លាននាក់ដែលស្មើនឹង ០.៧ ភាគរយកាលពីឆ្នាំ២០១៨។ ចំណូលក្នុងវិស័យទេសចរណ៍មានការធ្លាក់ចុះជាង ១.៣ ភាគរយដែលស្មើរនឹងចំនួនទឹកប្រាក់ ៥.៨ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែទោះបីជាមានភាពមិនប្រក្រតីក្នុងវិស័យទេសចរណ៍ហើយវិស័យទេសចរណ៍ជាផ្នែក ១ ភាគ ៥ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះក៍ដោយ ប្រទេសថៃមិនបានធ្លាក់ចុះចេញពីតំណែងកំពូលសេដ្ឋកិច្ចទី ២ ឡើយប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ដោយយល់ឃើញស្ថានភាពផ្លាស់ប្ដូរបែបនេះ រាជរដ្ឋាភិបាលប្រទេសថៃមានប្រតិកម្មភ្លាមៗដោយធ្វើការកែប្រែតម្លៃនៃការធ្វើទិដ្ឋការឲ្យសមស្របនិងមានភាពល្អប្រសើរជាងមុនដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរឲ្យមកទស្សនាក្នុងប្រទេសរបស់ខ្លួន។

មិនត្រឹមតែមានការធ្លាក់ចុះនៃចំនួនទេសចរណ៍នោះទេ ប្រទេសថៃក៍ទទួលរងនូវការធ្លាក់ចុះនៃអត្រាការនាំចេញយ៉ាងដំណំផងដែរ ដែលការនាំចេញនេះក៍ជាគន្លឹះសំខាន់នៃសេដ្ឋកិច្ចរបស់រាជាណាចក្រថៃផងដែរ។ ការធ្លាក់ចុះនៃភ្ញៀវទេសចរគឺបានកើតឡើងដោយសារមូលហេតុមួយចំនួន។ តួរយ៉ាងមានការកើនឡើងកង្វក់បរិស្ថានជាខ្លាំងនៅតំបន់ខេត្តឈៀងម៉ៃដេលជាតំបន់ទាក់ទាញភ្ញៀវទេសចរ។ កត្តាបរិស្ថានមួយនេះក៍បានបណ្ដាលឲ្យរាជរដ្ឋភិបាលសម្រេចចិត្តបិទទ្វារសាលារៀនមួយចំនួនក្នុងតំបន់នេះផងដែរ។ កង្វក់បរិស្ថានក្នុងខែមេសានេះបានធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខេត្តមួយនេះយ៉ាងខ្លាំងព្រោះខេត្តឈៀងម៉ៃបានក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងមួយចំនួនលើពិភពលោកដែលមានកង្វក់បរិស្ថានជាខ្លាំង។

យោងតាមសម្ដីរបស់លោក Duangrat Prajaksilpthai សេដ្ឋវិទូប្រចាំក្រុមហ៊ុន TMB Bank Pcl នៅទីក្រុងបាងកកបានប្រាប់ Bloomberg ថាបើសិនជាអត្រាចំនួនភ្ញៀវទេសចរនិងចំណូលក្នុងវិស័យនេះនៅតែបន្តធ្លាក់ចុះគឺនឹងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចរបស់ប្រទេសថៃដោយសារតែវិស័យទេសចរណ៍នេះគឺជាផ្នែកដ៍ធំមួយរបស់ប្រទេសនេះ។ ប៉ុន្តែលោកជឿជាក់ថាក្នុងពេលខាងមុខទន្និន័យនេះអាចនឹងមានការផ្លាស់ប្ដូរល្អប្រសើរជាងមុន។ រីឯលោក Apisak Tantivorawong ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសបាននិយាយថាកំណើនសេដ្ឋកិច្ចអាចធ្លាក់ចុះដល់កម្រិតទាប ៣ ភាគរយក្នុងត្រីមាសដំបូងនិងលើកទីពីរ។

គួរយល់ដឹងផងដែរថាភាគច្រើននៃការរីកចម្រើនផ្នែកទេសចរណ៍របស់ប្រទេសនេះត្រូវបានជំរុញដោយភ្ញៀវទេសចរចិន។ ប៉ុន្តែតួលេខបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ។ ចំណែកឯភ្ញៀវទេសចរមកពីប្រទេសឥណ្ឌាមានការកើនឡើងជាបន្តបន្ទាប់ក្នុងអត្រា ៣៥ ភាគរយមកជាង៕

ដោយ៖ នឿន វណ្ណៈ

X
5s