អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៧យ៉ាងរបស់ផ្លែល្ហុង ដែលអ្នកប្រហែលជាមិនទាន់ដឹង
ផ្លែល្ហុង ត្រូវបានគេទទួលស្គាល់ថា មានរសជាតិឆ្ងាយពិសា។ លើសពីនេះទៀត វាជាប្រភពដែលសម្បូរទៅដោយវីតាមីនB និង C ព្រមទាំងសារជាតិពណ៌លឿង ពណ៌ទឹកក្រូច
ពណ៌ក្រហម ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗទាំង៧យ៉ាងរបស់ផ្លែល្ហុងដែលយើងគួរយល់ដឹង៖
១) ជួយសម្រួលប្រព័ន្ធរំលាយអាហារនិងសម្រកទម្ងន់៖ ដោយសារតែសារជាតិរបស់ផ្លែល្ហុងរួមមានហ្វៃបឺរផងដែរអាចចូលទៅសម្រួលប្រព័ន្ធរំលាយអាហាររបស់អ្នកបាន។
២) ជួយបន្ថយជាតិខ្លាញ់ក្នុងខ្លួន៖ ជាតិហ្វៃបឺរនិងវីតាមីនC របស់ផ្លែល្ហុងអាចជួយកាត់បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងឈាមរបស់អ្នកបាន។
៣) ពង្រឹងប្រព័ន្ធការពាររាងកាយ៖ វាផ្ដល់វីតាមីនC គុណនឹង២ទៅដល់សារពាង្គកាយអ្នក។ ដែលជាហេតុធ្វើអោយសារពាង្គកាយការពាររបស់អ្នកកាន់តែខ្លាំងទៅៗ ដែលអាចប្រឆាំងនឹងមេរោគ និង ជំងឺផ្សេងៗ។
៤) ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ វាជាផ្លែឈើដែលមានកម្រិតជាតិស្ករតិចហើយអាចជួយសម្រាលដល់អ្នកមានជំងឺទឹកនោមផ្អែមថងដែរ។
៥) ជួយការពារភ្នែក៖ វីតាមីនA ដែលមាននៅក្នុងផ្លែល្ហុងអាចជួយការពារដល់ភ្នែកអ្នកនិងធ្វើអោយអ្នកអាចមើលភ្លឺកាន់តែច្បាស់។
៦) ប្រឆាំងមហារីកប្រព័ន្ធប្រូស្ដ៉ាត និង ពោះវៀនធំ៖ យោងតាមការសិក្សារបស់សាលាសុខាភិបាលរបស់Harvard សារជាតិBeta Carotine ដែលមានក្នុងផ្លែល្ហុងអាចជួយទប់ ស្កាត់ជំងឺមហារីកប្រូស្តាត និង ពោះវៀនធំ។
៧)កាត់បន្ថយការឈឺចាប់ពេលមានរដូវ៖ សម្រាប់ស្ដី្រដែលមានការឈឺចាប់ពេលមានរដូវជារៀងរាល់ខែនោះអាចទទួលទានផ្លែល្ហុងវិញក៏ជាការប្រសើរ។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណិ្ណកា
ប្រភព៖ www.lifehack.org