​​ហេតុ​អ្វី​បាន​ជា​កូរ៉េខាងជើង​កាត់​ទោស​ប្រហារ​ជីវិត​​​​​មន្ត្រី​ជាន់​ខ្ពស់​​​ក្រោយ​សាកល្បង​រ៉ុកកែត​ចម្ងាយ​វែង​?​



កូរ៉េខាងជើង​បាន​កាត់​ទោស​ប្រហារ​ជីវិត​​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ដែល​ទទួល​បន្ទុក​កិច្ចការ​បុគ្គលិក​​ លោក​ Ri Yong Gil នេះ​បើ​តាម​សេចក្តី​រាយការណ៍​ពី​​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង​ Yonhap។ ​បើ​សិន​ជា​ការ​ពិត​​មែន​ នេះ​ជា​ករណី​​ថ្មី​​បំផុត​​នៅ​ឆ្នាំ​នេះ​ ​ហើយ​មាន​រយៈ​ពេល​តែ​មួយ​អាទិត្យ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​កូរ៉េខាងជើង​បាន​សាកល្បង​រ៉ុកកែត​ចម្ងាយ​ឆ្ងាយ។ ​បើ​យោង​​តាម​ប្រភព​​ព័ត៌មាន​ដដែល​​ និង​តាម​​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​​របស់​កូរ៉េខាងត្បូង​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​ ​លោក​ រី​ ដែល​ជា​​ប្រធាន​​អគ្គនាយកដ្ឋាន​បុគ្គលិក​របស់​កង​ទ័ព​ប្រជាជន​កូរ៉េ​ខាង​ជើង​ ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ជាប់​បទ​​ប្រកាន់​ពាក់ព័ន្ធ​នឹង​​អំពើ​ពុករលួយ​ និង​ការ​បែក​ធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​កូរ៉េខាងជើង។ ​ការ​កាត់​ទោស​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាងជើង​ ​គឺ​ជា​រឿង​កម្រ។ គេ​នៅ​ចាំ​បាន​ថា​ កាល​ពី​ឆ្នាំ​២០១៣​ បុរស​ខ្លាំង​គីមជុងអ៊ុន​​បាន​កាត់​ទោស​​​ប្រហារ​ជីវិត​មា​របស់​ខ្លួន​គឺ​លោក​ Jang Song Thaek ដែល​ជា​​មនុស្ស​​មាន​អំណាច​ទី​ពីរ​​នៅ​​កូរ៉េខាងជើង។ លោក​ត្រូវ​បាន​ប្រហារ​ជីវិត​ក្នុង​រឿង​ពុក​រលួយ​ដែរ៕ ដោយ៖ រតនៈវិភូ​​​ ​​
X
5s