​​​​​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​សំខាន់ៗ​៦​យ៉ាង​នេះ ​ប្រសិនបើ​រស់នៅ​ក្បែរ​ដើមឈើ​​



តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​ដែល​អ្នក​បាន​ឈរ​ជិត​ដើម​ឈើ ឬ​មួយ​ក៏​ផ្ទះ​របស់​អ្នក​នៅ​កន្លែង​ដែល​សម្បូរ​ដើម​ឈើ? តើ​ការ​រស់​នៅ​ជិត​ដើម​ឈើ ​​ពិត​ជា​អាច​ជួយ​សុខ​ភាព​ផ្លូវ​ការ និង​ផ្លូវ​ចិត្ត​របស់​អ្នក​បាន​ឬ? មាន​ការ​សិក្សា​ជាច្រើន​បាន​បញ្ជាក់​ថា​ការ​រស់​នៅ​ជិត​ដើម​ឈើ ឬ​នៅ​ជិត​ព្រៃ​ឈើ​គឺ​ពិត​ជា​ឱសថ​ដ៏​ល្អ​បំផុត។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រយោជន៍​ទាំង​៥យ៉ាង​ពី​ការ​រស់​នៅ​ជិត​ដើម​ឈើ៖ ១)​ជួយ​សម្រួល​ការ​ដក​ដង្ហើម៖ ​តើ​អ្នក​ដឹង​ទេ​ថា​នៅ​សហរដ្ឋ​អាមេរិក​ ដើមឈើ​ទាំងអស់​បាន​ជួយ​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​រហូត​ទៅ​ដល់​១៧,៤លាន​តោន​ក្នុង​កំឡុង​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ? ដើម​ឈើ​មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​ព្រោះ​ថា ​ស្លឹក​របស់​វា​បាន​ជួយ​ស្រូប​យក​ជាតិ​ពុល​ដែល​នៅ​ក្នុង​ខ្យល់​ដែល​ជាតិ​ពុល​ទាំង​នោះ​អាច​បង្ក​ជា​ជំងឺ​ផ្លូវ​ដង្ហើម​បាន​ផង​ដែរ។ រី​ឯ​ប្រទេស​ឥណ្ឌា​វិញ​ ​បាន​សម្រេច​ដោះ​​ស្រាយ​បញ្ហា​​បំពុល​អាកាស​ ​​ដោយ​ការដាំដើមឈើចំនួន២ពាន់លានដើម។ វា​មិន​ត្រឹម​តែ​ជួយ​បង្កើន​នូវ​គុណភាព​ខ្យល់ និង​​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បាន​ផ្ដល់​ការងារ​ទៅ​ដល់​មនុស្ស​ប្រមាណ ៣០០​ ​០០០នាក់​ទៀត​ផង។ ២)​ អត្រា​រស់​រាន​មាន​កម្រិត​ខ្ពស់៖ ​ ​​​​លោក​ ​Geoffrey​ Donovan​​អ្នក​ជំនាញ​ផ្នែក​​ព្រៃឈើ​​បាន​និយាយ​ថា​ បើ​សិន​ជា​យើង​បន្ត​កាប់​ព្រៃ​ឈើ​ចំនួន​មួយ​លាន​ដើម​ក្នុងរយៈ​​ពេល​១០ឆ្នាំ​​នោះ ​​​វា​នឹង​មាន​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ព្រម​ទាំង​ជីវិត​មនុស្សសត្វ និង​រុក្ខជាតិ​ទាំងឡាយ។ ការ​បាត់​បង់​ដើមឈើ​រឹតតែ​ច្រើន ធ្វើ​ឲ្យ​​ជីវិត​មនុស្ស​មាន​គ្រោះថ្នាក់​រឹត​តែ​ខ្លាំង។ ដូច​នេះ​ហើយ ផ្ទុយ​ពី​ការ​កាប់​ដើមឈើ​យើង​គួរ​តែ​ព្យាយាម​ថែរក្សា​ក៏​ដូចជា​ដាំ​ឡើងវិញ​បន្ថែម។ ៣) ​ជួយ​ឲ្យ​អ្នក​ឆាប់​ជា​ពី​ជំងឺ៖ ​បើ​សិន​ជា​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​ទើប​តែ​វះកាត់ ឬ​ទើប​ឆ្លង​កាត់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ អ្នក​គួរ​តែ​ណែនាំ​ឲ្យ​គេ​សម្រាក​នៅ​បន្ទប់​ណា​ដែល​មាន​ទេសភាព​ល្អ ឬ​ក៏​មាន​ដើមឈើ​នៅ​ក្បែរ​ជាដើម។ អ្នក​ជំងឺ​ដែល​នៅ​តែ​ក្នុង​បន្ទប់​បិទ​ឈឹង ត្រូវ​ការ​ពេល​សម្រាក​យូរ​ជាង​អ្នក​ដែល​នៅ​ក្នុង​បន្ទប់​ដែល​ពេញ​ដោយ​ទេសភាព​ល្អ​ៗ​។ ៤)​ កាត់​បន្ថយ​ការ​បារម្ភ ការ​ធុញ​ថប់៖ ​តាម​ទិន្នន័យ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មាន​ដើម​ឈើ​ច្រើន​ជុំវិញ​ផ្ទះ ហាក់​បី​ដូចជា​ស្រស់ស្រាយ​ជាង​អ្នក​ដែល​មិន​សូវ​មាន​ដើម​ឈើ​ជិត​ផ្ទះ ហើយ​មើល​ទៅ​ពួកគេ​ដូចជា​មាន​សុខភាព​ល្អ​ច្រើន។ ​ ៥)​ មាន​ដំណេក​ល្អ៖​ ​អ្នក​ឯកទេស​សុខភាព​ជាច្រើន​បាន​ឲ្យដឹង​ថា​មូល​ហេតុ​ដែល​អ្នកជំងឺ​​​រអ៊ូរទាំ​ពី​ដំណេក​របស់​ខ្លួន​គឺ​មក​ពី​បរិយាកាស​ជុំវិញ​ខ្លួន​មិន​សូវ​ល្អ​ ​​ធ្វើ​ឲ្យ​ពួក​គាត់​សម្រាក​មិន​លក់​ឬ​មិន​គ្រប់គ្រាន់។ ដូច្នេះ​អ្នក​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​ទាំង​បរិយាកាស​ក្នុង​បន្ទប់​និង​ក្រៅ​បន្ទប់៕ ​​​ប្រែ​សម្រួល៖ ​​តូច ម៉ាយ៉ារស្មី ​ប្រភព៖ ​www.lifehack.org ​​
X
5s