សង្រ្គាមលាក់មុខនៅលើទឹកដែលថៃធ្វើឡើង ដើម្បីការពារឧស្សាហកម្មនេសាទរបស់ខ្លួន​



ឧស្សាហកម្មនេសាទត្រីនៅប្រទេសថៃ គឺជាប្រភពចំណូលមួយដ៏សំខាន់ដែលប្រទេសនេះមិនអាចមើលរម្លង ជាពិសេសវាក៏ជាវិស៏យដ៏ល្បីមួយដែលធ្វើឱ្យពិភពលោកស្គាល់ប្រទេសថៃផងដែរ។ ឧស្សាហកម្មនេសាទត្រីនេះមិនត្រឹមតែផ្តល់ការផ្គត់ផ្គង់អាហារដល់ជនជាតិថៃ និងនាំចេញទៅក្រៅពិភពលោកនោះទេ ប៉ុន្តែវាក៏បានផ្តល់ការងារដល់កម្មករបរទេសជាច្រើនឱ្យទទួលបានការងារធ្វើជាកម្មករនេសាទតាមសមុទ្រផងដែរ។ [caption id="attachment_60343" align="aligncenter" width="750"] source: business and human rights centre[/caption] ទោះជាយ៉ាងណាក៏ដោយ ការនេសាទត្រីសម័យថ្មី គឺមិនមានលក្ខណះចេរភាព ឬ​នៅ​គង់វង្សយូរ​អង្វែង​ទៅថ្ងៃក្រោយនោះទេ ព្រោះថាត្រីមានកាន់តែតិច តម្រូវការមានកាន់តែច្រើន ការចាប់ត្រីខុសច្បាប់ខុសរដូវការ សុទ្ធតែជាកត្តាជម្រុញយ៉ាងលឿនទៅដល់ការបាត់បង់ធនធានក្នុងសមុទ្រ។ ដូច្នេះហើយបានជាប្រទេសនីមួយៗមានសមុទ្រតែងតែមានការការពារយ៉ាងដិតដល់ទៅលើធនធានរបស់ខ្លួន។ [caption id="attachment_60340" align="aligncenter" width="750"] source: Bangkok Post[/caption] តួយ៉ាងដូចជាឧស្សាហកម្មនេសាទត្រីរបស់ប្រទេសថៃ អីចឹង​ដែរ ដើម្បីការពារមិនឱ្យមាននរណាម្នាក់ចូលមកយកធនធានរបស់ខ្លួន ប្រទេសថៃបានធ្វើការបាញ់បោះដោយសម្ងាត់ បង្កើតជាសង្គ្រាមធនតូចមួយនៅលើដែនទឹក។ កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០១៨ មានទូកនេសាទរបស់ថៃ បានចេញដំណើរពីឈូងសមុទ្រថៃទៅកាន់ភាគខាងលិចឈៀងខាងត្បូងនៃសមុទ្រចិនខាងត្បូង។ ដំណើរចេញនោះគឺដូចជាសព្វមួយដង ត្រង់ថាកម្មករនេសាទម្នាក់ៗគឺពោរពេញទៅដោយភាពស្វាហាប់ក្នុងការឆ្ពោះទៅរកផ្ទៃទឹក ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ទូកនេសាទទាំងនោះមិនមែនចេញទៅចាប់ត្រីនោះទេ។ ផ្ទុយទៅវិញ គឺពួកគេចេញទៅដើម្បីចាប់ពួកអ្នកនេសាទត្រីដូចគ្នាដែលចូលមកលួចនេសាទត្រីពីដែនទឹកប្រទេសថៃ។ [caption id="attachment_60341" align="aligncenter" width="750"] source: Sham Sherratt / Flickr [/caption] តាមការប៉ាន់ស្មានពីបុគ្គលិករបស់​មូលនិធិ Environmental Justice Foundation (EJF) ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងសមត្ថកិច្ចរបស់ប្រទេសថៃ បានឱ្យដឹងថា អ្នកដែលលួចនេសាទនៅក្នុងដែនសមុទ្រថៃ ជាបណ្តាប្រទេសជិតខាងផ្នែកខាងកើត ដោយក្នុងនោះមានដូចជា កម្ពុជាប្រមាណជា ១០% និងវៀតណាមប្រហែលជា ៨០%។ [caption id="attachment_60342" align="aligncenter" width="750"] source: BBC[/caption] ដូច្នេះដើម្បីការពារឧស្សាហកម្មនេសាទត្រីរបស់ខ្លួនពីការលួចនេសាទដោយអ្នកដទៃ ឆ្មាំសមុទ្ររបស់ប្រទេសថៃបានបណ្តាក់គ្នាចេញធ្វើប្រតិបត្តិការចាប់ខ្លួនទៅទូកនេសាទខុសច្បាប់ រួមនឹងកម្មករដែលនៅលើទូកទាំងនោះផងដែរ។ កម្មកររួមទាំងទូកនោះនឹងត្រូវចាប់ខ្លួនមកលើគោកវិញដើម្បីទទួលការដោះស្រាយពីភាគីប្រទេសនីមួយៗ។ ថ្វីត្បិតតែពុំទាន់មានបញ្ហាផ្ទុះអាវុធអ្វីខ្លាំងក្លាគួរ​ឱ្យ​កត់​សម្គាល់នៅលើដែនទឹកក៏ពិតមែន ប៉ុន្តែបញ្ហានេះអាចក្លាយជារឿងដ៏​ក្តៅគគុកមួយដែលធ្វើឱ្យមានជម្លោះលើផ្ទៃទឹកនៅពេលខាងមុខ ប្រសិនជាបញ្ហាមិនមានទទួលបានដំណោះស្រាយណាមួយដែលសមស្រប ពោលគឺដូចជាការដែលប្រទេសឥណ្ឌូនេស៊ីបាញ់ទូករបស់វៀតណាមជារឿយៗ នៅពេលដែលដែនទឹករបស់ខ្លួនត្រូវបានរំលោភដោយប្រជាជន​នៃ​ប្រទេស​វៀតណាម៕ ដោយ៖ វត្តី សុត្ថា
X
5s