តើមន្ត្រីសារពើពន្ធ មានសិទ្ធិត្រួតពិនិត្យពីការបង់ពន្ធអចលនទ្រព្យនៅក្នុងករណីណាខ្លះ?​



ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១ ខែតុលា រដ្ឋបាលសារពើពន្ធមានសិទ្ធិត្រួតពិនិត្យលើមូលដ្ឋានគិតពន្ធ និងការបង់ពន្ធរបស់អ្នកជាប់ពន្ធ។ ការត្រួតពិនិត្យផ្ដោតសំខាន់​ទៅលើអ្នកជាប់ពន្ធដែលមានតម្លៃអចលនទ្រព្យចាប់ពី ១០០ ០០០ ០០០ (មួយរយលានរៀល) ឡើងទៅក្នុងករណីអ្នកជាប់ពន្ធ៖ -ម្ចាស់អចលនទ្រព្យមិនបានចុះបញ្ជីអចលនទ្រព្យនៅរដ្ឋបាលសារពើពន្ធ -ម្ចាស់អចលនទ្រព្យមិនបានដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធតាមកាលកំណត់ -ម្ចាស់អចលនទ្រព្យបង់ពន្ធខ្វះដោយប្រកាសមិនអស់នូវអចលនទ្រព្យដែលខ្លួនមាន ឬប្រកាសប្រាក់ពន្ធទាបជាងប្រាក់ពន្ធជាក់ស្តែង -ម្ចាស់អចលនទ្រព្យបានបង់ពន្ធយឺតយ៉ាវ មិនតាមកាលកំណត់៕ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
X
5s