ស្ពានអាកាសផ្សារដីហុយ បើកឲ្យដំណើរការបណ្ដោះអាសន្នថ្ងៃទី១២ មេសានេះហើយ
ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ស្ពានអាកាសផ្សារដីហុយត្រូវបានសម្រេចបើកឲ្យដំណើរការជាបណ្ដោះអាសន្នក្រោមអធិបតីយភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
ក្រោយពីការសាងសង់រយៈពេលជិត២ឆ្នាំកន្លងទៅនេះ ស្ពានអាកាសផ្សារដីហុយដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីដែលមានទទឹង១៦,៥ម៉ែត្រ កម្ពស់៥ម៉ែត្រកន្ល និងប្រវែង១០៩ម៉ែត្រ បានបើកឲ្យដំណើរការចាប់ពីថ្ងៃទី១២ មេសាដល់ថ្ងៃទី១៨ខែមេសានិងបិទ២គន្លងវិញដើម្បីឲ្យក្រុមហ៊ុនបន្តការងារសាងសង់ រហូតដល់ថ្ងៃទី១០ខែឧសភាទើបបើកឲ្យដំណើរការទាំងស្រុង។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ផងដែរថា ការសាងសង់ស្ពាននេះគឺជាគម្រោងមួយតផ្ជាប់នឹងក្រវ៉ាត់ក្រុងទីពីរដែលមានចម្ងាយ១៦ ម៉ែត្រកន្លះនិងទទឹង ២៣ម៉ែត្រ ដែលថវិការចំណាយលើការសាងសង់ទាំងស្ពាន និងផ្លូវថ្នល់សរុបអស់ ៦១លានដុល្លាសហរដ្ឋអាមេរិក ដែលជាកម្ចីសម្បទានពីរាជរដ្ឋាភិបាលចិន៕