រុក្ខជាតិ ៥ យ៉ាងដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលោកអ្នកគួរដឹង
ខាងក្រោមនេះ គឺជារុក្ខជាតិ ៥យ៉ាង ដែលជួយលោកអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។
១) ទៀបបារាំង (graviola)៖ តាមការស្រាវជ្រាវកាលពីពីរឆ្នាំមុនចេញផ្សាយដោយទិនានុប្បវត្តិផលិតផលធម្មជាតិចេញផ្សាយដោយសាកលវិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូងឱ្យដឹងថា ទៀបបារាំងអាចកម្ទេចកោសិកាមហារីកខ្ពស់ជាងវិធីព្យាបាលតាមបែបគីមី ១០០០ដង។
២) មើមខ្ញី៖ អាចព្យាបាលជំងឺមហារីកក្រពេញប្រូស្ដាត និងជំងឺផ្សេងៗទៀតបាន។ តាមការសិក្សាដោយសាកលវិទ្យាល័យ Michigan ដែលចេញផ្សាយកាលពីពេលថ្មីៗឱ្យដឹងថា ម្សៅខ្ញីមានប្រសិទ្ធភាព ១០០%ក្នុងការបំផ្លាញកោសិកាមហារីក។
៣) ផ្កា Cat's Claw៖ វាអាចជួយប្រឆាំងនឹងជំងឺមហារីកស្បែកបាន។ វាជួយបង្កើតកោសិកាស (white cell) ដែលជួយទប់ស្កាត់ជំងឺមហារីកស្បែក។
៤) មើមខ្ទឹម៖ ក៏ជាប្រភេទរុក្ខជាតិអាចជួយប្រឆាំងនឹងជំងឺមហារីកបានផងដែរ។
៥) រមៀត៖ ក៏អាចជួយការពារសារពាង្គកាយប្រឆាំងនឹងជំងឺមហារីកបានផងដែរ។
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញលើកឡើងថា រុក្ខជាតិទាំងនេះមានមុខពីរ ថ្មីត្បិតតែវាអាចជួយប្រឆាំងនឹងជំងឺមហារីកបានក៏ពិតមែន តែវាក៏អាចបណ្ដាលឱ្យប៉ះពាល់ផ្នែកផ្សេងនៃសារពាង្គកាយដែរដូច្នេះត្រូវញ៉ាំក្នុងកម្រិតសមល្មម៕
ដោយ៖ រតនៈវិភូ