កម្រៃជើងសា និងថ្លៃសេវាវាយតម្លៃដែលអ្នកត្រូវដឹងនៅពេលលក់ ឬជួលផ្ទះតាមភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា
នៅពេលអ្នកលក់ ឬជួលផ្ទះរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យអ្នកពិតជាត្រូវបង់ថ្លៃកម្រៃជើងសាសម្រាប់សេវាកម្មភ្នាក់ងារនោះយ៉ាងប្រាកដ។ ជាមួយគ្នានេះ ប្រសិនបើអ្នកត្រូវការសេវាកម្មវាយតម្លៃដែលមានវិជ្ជាជីវៈដើម្បីវាយតម្លៃផ្ទះរបស់អ្នក នោះអ្នកក៏ត្រូវបង់ថ្លៃសេវាកម្មបន្ថែមទៀតផងដែរ។
ទោះយ៉ាងណាក៏ដោយក្នុងករណីនេះក្រសួងពាក់ព័ន្ធបានចាត់វិធានការដោយផ្ទាល់ដើម្បីធានាថាប្រតិបត្តិការអចលនទ្រព្យដំណើរការបានល្អនៅក្នុងទីផ្សារ និងផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរទាំងភ្នាក់ងារ និងម្ចាស់ផ្ទះ។ នេះមានន័យថាថ្លៃសេវាទាំងនេះត្រូវបានកំណត់នៅកម្ពុជាក្នុងតួលេខជាក់លាក់។ ដូច្នេះប្រសិនបើអ្នកជាអ្នកទិញ ឬអ្នកលក់អចលនទ្រព្យ ព័ត៌មាននេះមានសារៈខាន់សម្រាប់អ្នកបំផុត!
ខាងក្រោមនេះជាព័ត៌មានចាំបាច់ដែលអ្នកត្រូវដឹង មិនថាអ្នកជាអ្នកលក់ ឬជាភ្នាក់ងារអចលនទ្រព្យនោះទេ៖
ប្រកាសលេខ៧៦១៖ គោលបំណង
នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៧កន្លងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសថ្មីស្តីពី “ថ្លៃសេវានិងកម្រៃជើងសារវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាវាយតម្លៃ និងសេវាកម្មអចលនវត្ថុ។” ប្រកាសថ្មីនេះមានគោលបំណងដើម្បីអប់រំភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាឱ្យ៖
ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យថ្លៃសេវាកម្រៃជើងសា និងកម្រៃជើងសា សម្រាប់ការផ្តល់ជូនសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនទ្រព្យ។
ធានានូវសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងក្រុមហ៊ុនអចលនទ្រព្យ និងអតិថិជនដែលប្រើសេវាកម្មវាយតំលៃ។
រក្សាសណ្តាប់ធ្នាប់នៅក្នុងទីផ្សារអចលនវត្ថុតាមរយៈការជម្រុញឲ្យមានការប្រកួតប្រជែងដោយសមភាព តម្លាភាព និងយុត្តិធម៌នៅក្នុងទីផ្សារអចលនទ្រព្យ។
កំណត់មូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់សេវាកម្មវាយតម្លៃ និងសេវាអចលនទ្រព្យ។
ថ្លៃលើសេវាកម្មការវាយតម្លៃ៖
នៅពេលអ្នកលក់អចលនទ្រព្ររបស់អ្នក ហើយត្រូវការក្រុមហ៊ុនវាយតម្លៃដើម្បីកំណត់តម្លៃអចលនទ្រព្យនោះវាជាការល្អសម្រាប់អ្នកក្នុងការយល់ដឹងពីថ្លៃសេវាដូចខាងក្រោម៖
សម្រាប់អចលនទ្រព្យដែលមានតម្លៃក្រោម ១០០,០០០ដុល្លារ អ្នកត្រូវបង់ថ្លៃសេវាកម្ម ០,១៧% ឬតម្លៃអប្បបរមា ១៧០ដុល្លារ។
អចលនទ្រព្យដែលមានតម្លៃចន្លោះពី ១០០,០០១ដុល្លារ ទៅ ១០០០,០០០ដុល្លារ នឹងគិតថ្លៃសេវា ០,១០% ឬ ៩០០ដុល្លារ។
អចលនទ្រព្យដែលមានតម្លៃ ចន្លោះពី ១០០០,០០១ដុល្លារ ដល់ ៥០០០,០០០ដុល្លារ នឹងគិតថ្លៃសេវាកម្ម ០,០៥០% ឬ២,០០០ ដុល្លារ។
អចលនទ្រព្យដែលមានតម្លៃចន្លោះពី ៥០០០,០០១ ដុល្លារដល់ ១០,០០០,០០០ ដុល្លារនឹងគិតថ្លៃ សេវា ០,០៣០% ឬ១,៥០០ដុល្លារ។
ប្រសិនអចលនទ្រព្យដែលមានតម្លៃលើស ១០,០០០,០០០ ដុល្លារ អ្នកនឹងបង់ថ្លៃសេវាកម្ម ០,០២៥% នៃតម្លៃអចលនទ្រព្យសម្រាប់កម្រៃជើងសារ។
ទោះជាយ៉ាងណាក៏អចលនទ្រព្យពិសេសមួយចំនួនដូចជា៖ រោងចក្របរិក្ខា និងធុរកិច្ច មិនកំណត់កម្រៃនៃការវាយតម្លៃទេ ប៉ុន្តែវាអាស្រ័យលើករណីនីមួយៗ និងគណនារូបមន្តដោយមានការព្រមព្រៀងមុនរវាងម្ចាស់ទ្រព្យ និងក្រុមហ៊ុនវាយតម្លៃ។
កម្រៃជើងសាសម្រាប់ការលក់ និងការជួលអចលនទ្រព្យ៖
ភ្នាក់ងារអចលនទ្រព្យនឹងលក់អចលនទ្រព្យរបស់អ្នកជំនួសអ្នក ក្នុងស្ថានភាពនេះអ្នកនឹងត្រូវគិតគិតថ្លៃកម្រៃជើងសាអប្បរមា៣%នៃតម្លៃអចលនទ្រព្យសរុបនៅពេលមានកិច្ចព្រមព្រៀងទិញលក់។ ទោះយ៉ាងណាក៏ដោយនៅក្នុងករណីពិសេសមួយចំនួនអ្នកអាចចរចារដើម្បីបញ្ចុះតម្លៃកម្រៃជើងសាបានដែរ។
ការដាក់ជួលតាមរយៈភ្នាក់ងារអ្នកត្រូវបង់ថ្លៃកម្រៃជើងសារដែលនេះអាស្រ័យលើរយៈពេលនៃការជួលជួល។ ប្រសិនបើរយៈពេលនៃការជួលតិចជាងមួយឆ្នាំថ្លៃកម្រៃជើងសាគឺអាស្រ័យ ទៅតាមការព្រមព្រៀងគ្នារវាងអ្នក និងភ្នាក់ងាររបស់អ្នក ក្នុងលក្ខខណ្ឌនេះគឺមិនមានកម្រៃជើងសារជាក់លាក់នោះទេ។ ប៉ុន្តែប្រសិនបើពួកគេជួលក្នុងរយៈពេលមួយឆ្នាំ អ្នកត្រូវបង់ថ្លៃសេវាកម្រៃជើងសារស្មើនឹងមួយខែឲ្យទៅភ្នាក់ងារ។
ហើយប្រសិនបើពួកគេជួលរយៈពេលយូរជាងមួយឆ្នាំ អ្នកត្រូវចំណាយថ្លៃសេវាស្មើនឹងមួយខែហើយបូកបន្ថែមនឹងថ្លៃឈ្នួលជួល២៥%ក្នុងមួយខែរួចគុណនឹងរយៈពេលជួល។
ឧទាហរណ៍: អ្នកទទួលបានកិច្ចសន្យាជួលរយៈពេល ៤ឆ្នាំ។ ហើយថ្លៃឈ្នួលរបស់អ្នកគឺ ៥០០ ដុល្លារក្នុងមួយខែ។ បន្ទាប់មកអ្នកអាចគណនារកសេវាកម្រៃជើងសាដោយយក៖ ៥០០ដុល្លារ + (៥០០x២៥/១០០)x៤ = ១,០០០ដុល្លារ។ ប្រាក់មួយពាន់ដុល្លារនេះគឺជាថ្លៃឈ្នួលដែលអ្នកត្រូវបង់ ជូនភ្នាក់ងាររបស់អ្នក។
ការវាយតម្លៃរបស់ភ្នាក់ងារអចលនទ្រព្យ និង ការវាយតម្លៃរបស់ធនាគារ
ភ្នាក់ងារអចលនទ្រព្យគឺជាស្ថាប័នឯករាជ្យមួយដែលអាចផ្តល់សេវាកម្មវាយតម្លៃដោយអព្យាក្រិតដោយសារពួកគេគ្រាន់តែធ្វើការសម្រាប់កម្រៃជើងសាប៉ុណ្ណោះ និងមិនមានជាប់ទាក់ទងក្នុងហេតុផលផ្សេងក្រៅពីនេះនោះទេ។
ថ្មីៗនេះធនាគារមួយចំនួនបានបង្កើតក្រុមវាយតម្លៃសម្រាប់ធនាគារផ្ទាល់ដើម្បីវាយតម្លៃអចលនទ្រព្យរបស់អតិថិជនពេលចាំបាច់ណាមួយ។ នេះអាចជាការព្រួយបារម្ភមួយសម្រាប់អ្នកលក់ ដោយសារតែនេះអាចជាបញ្ហាមួយថាតើធនាគារនឹងវាយតម្លៃអចលនទ្រព្យបស់អតិថិជនបានត្រឹមត្រូវទៅតាមតម្លៃទីផ្សារ ឬក៏អត់ស្របពេលដែលអចលនទ្រព្យនោះត្រូវបានប្រើជាទ្រព្យបញ្ចាំសម្រាប់ប្រាក់កម្ចី ក្នុងករណីនេះបង្ហាញពីជម្លោះផលប្រយោជន៍របស់ធនាគារ។
ទោះជាយ៉ាងណាក៏ដោយ នេះគឺអាស្រ័យទៅលើអ្នកដែលជាម្ចាស់អចលនទ្រព្យថាតើអ្នកចង់ស្វែងរកសេវាកម្មវាយតម្លៃដែលមានវិជ្ជាជីវៈ ឬយល់ព្រមទទួលសេវាកម្មវាយតម្លៃពី ធនាគារសម្រាប់ទ្រព្យរបស់អ្នក។ ទាក់ទងទៅនឹងបញ្ហានេះដែរក្រសួងក៏នឹងមានកិច្ចប្រជុំមួយផ្សេងទៀតក្នុងពេលខាងមុខដើម្បីនិយាយជាមួយនឹងភ្នាក់ងារអចលនទ្រព្យ និងភាគីធនាគារដើម្បីបញ្ជាក់ពីចំណុចទាំងនេះ៕
ផ្ដល់សិទ្ធិ៖ realestate.com.kh