ទីផ្សារ​លំនៅដ្ឋាន​ដែល​កំពុងឡើង​ថ្លៃ​ខ្ពស់​​ទាំង​ ១៩​ក្នុង​ពិភពលោក​​



​​តម្លៃ​លំនៅដ្ឋាន​នៅ​ប្រទេស​ កាណាដា និង​ប្រទេស​ដ៏ទៃទៀត​នៅក្នុង​ទ្វីបអឺរ៉ុប​កំពុង​តែមាន​កំណើន​ខ្លាំង​​ ​បើ​ទោះ​បី​ជា​ទីផ្សារ​សកលោក​មាន​ការធ្លាក់​​ក៏​ដោយ​។ ​គេហទំព័រ​វាយតម្លៃ​អចលនទ្រព្យ​សកល ដែលជា​បណ្ដុំ​ទិន្នន័យ​តម្លៃ​ទីផ្សារ​លំនៅដ្ឋាន បាន​ចុះផ្សាយ​ក្នុង​របាយការណ៍​ត្រីមាស​ដំបូង​របស់ខ្លួន​ថា ការធ្លាក់ចុះ​​នៅ​តែ​មាន​បន្ត​ក្នុង​តំបន់​ផ្សេងៗ​​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន។ ​ ​ប្រទេស ​អ៊ី​ស្លង និង​ អៀរ​ឡង់​ នាំ​ឱ្យ​មានការ​ឡើងថ្លៃ​យ៉ាង​លឿន​ក្នុង​ទ្វីប​​អឺរ៉ុប​ ​ក្នុងពេលដែល​សេដ្ឋកិច្ច​មាន​កំណើន​ឡើង​ខ្លាំង ស្រប​ពេលដែល​ប្រទេស​កាណាដា​មានការ​ផ្ទុះឡើង​នូវ​តម្លៃ​លំនៅដ្ឋាន​យ៉ាងគំហុក ដែល​អ្នកសេដ្ឋកិច្ច​បាន​ហៅថា ​ការ​ផ្ទុះ​ឡើង​នៃ​តម្លៃ​​មិន​ស្ថិត​ថេរ​ (outright bubble)។​ គេហទំព័រ​ Business Insider ​បាន​ចាត់​ចំណាត់ថ្នាក់​ទីផ្សារ​​លំនៅដ្ឋាន​ទាំង​ ​១៩​​ដែល​មាន​តម្លៃ​កើន​ឡើង​ខ្ពស់​ដូច​មាន​បង្ហាញ​​ខាងក្រោម​នេះ​៖ 19. សហរដ្ឋអាមេរិក​ ​បើ​យោងតាម​ទី​ភ្ងា​ក់​ងារ​សហព័ន្ធ​ហិរញ្ញវត្ថុ​អចល​ទ្រព្យ តម្លៃ​លំនៅដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ប្រមាណ 3.37%​ក្នុង​​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​​២០១៧​ ដែល​កំណើន​នេះ​ គឺ​ទាប​ជាង​​កំណើន​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​​​ប្រមាណ 4.87%​។ តម្លៃ​បាន​កើនឡើង 0.6% បើ​ធៀប​​នឹង​​ត្រីមាស​មុន​។​ 18. ទីក្រុង​វី​ល​នុស ប្រទេស​លី​ទុយ​អា​នី ​តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​វី​ល​នុស ប្រទេស​លី​ទុយ​អា​នី​បាន​កើនឡើង​ប្រមាណ 3.56% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2107 បើ​ធៀប​​នឹង​​ឆ្នាំ​2016 ​គឺ​គ្មាន​ការប្រែប្រួល​។ ​តម្លៃ​នេះ​បាន​ធ្លាក់ចុះ​ប្រមាណ 0.4% បើ​ធៀប​និង​ត្រីមាស​មុន​។ 17. ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ព័រ​ទុយ​ហ្គា​ល់​កើនឡើង​ប្រមាណ ​4.18% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2017 ដែល​កំណើន​នេះ​ គឺ​​កើន​​​ឡើង​ 3.18% បើ​ធៀប​​ឆ្នាំ​2016​។ ទោះ​ជា​យ៉ាង​ណា​ តម្លៃ​អចលនទ្រព្យ​​​បាន​ធ្លាកចុះ​ប្រមាណ ​0.28% បើ​ធៀប​​ត្រីមាស​មុន​។​ 16. ទីក្រុង​តា​លិ​ន ប្រទេស​អេ​ស្តូ​នី ​តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​តា​លិ​ន ប្រទេស​អេ​ស្តូ​នី បាន​កើនឡើង​ប្រមាណ ​4.76% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 វា​មានការ​កើនឡើង​បើ​ធៀប​និង​ឆ្នាំ​2016 ដែល​កំណើន​នេះ​ គឺ​ទាប​ជាង​​កំណើន​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​​​ប្រមាណ​ 1.31%​។​ ​តម្លៃ​​អចលនទ្រព្យ ​​​បាន​ធ្លាក់ចុះ​ប្រមាណ ​5.82% បើ​ធៀប​​​ត្រីមាស​មុន​។​ 15. ទីក្រុង​រី​កា ប្រទេស​ឡា​ត​វី​យ៉ា​ តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​រី​កា ប្រទេស​ឡា​ត​វី​យ៉ា បាន​កើនឡើង​ប្រមាណ 5.13% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 ដែល​កំណើន​នេះ​ គឺ​​ខ្ពស់​ជាង​​កំណើន​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​​​ប្រមាណ​ ​2.24%​។ ​តម្លៃ​​អចលនទ្រព្យ​ ​បាន​ធ្លាក់ចុះ​ប្រមាណ ​0.02% បើ​ធៀប​​​ត្រីមាស​មុន​។​ 14. ប្រទេស​អាល្លឺម៉ង់ តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​អាល្លឺម៉ង់​បាន​កើនឡើង​ប្រមាណ 5.79% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ 2017 ​ដែល​កំណើន​នេះ​ គឺ​​​ទាប​ជាង​​កំណើន​កាល​ពី​ឆ្នាំ​២០១៦​ដែល​មាន​​ 6.25%​។​ ​តម្លៃ​​អចលនទ្រព្យ​ ​បាន​កើនឡើង​ប្រមាណ 0.93%​បើ​ធៀប​​​ត្រីមាស​មុន​។​ 13. ប្រទេស​ស៊ុយអែត​ តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ស៊ុយអែត បាន​កើនឡើង​ប្រមាណ 6.59% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​2017 វា​មានការ​ធ្លាក់​ចុះបើ​ធៀប​​​ឆ្នាំ 2016 ដែល​​ឆ្នាំ​ទៅ​មិញ​​មាន​កំណើន​​​ប្រមាណ 9.70% ។​ តម្លៃ​​អចលនទ្រព្យ​​មានការ​កើនឡើង​ប្រមាណ ​1.94% បើ​ធៀប​​ត្រីមាស​មុន​។​ 12. ប្រទេស​ស្លូ​វ៉ា​គី​ ម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ស្លូ​វ៉ា​គី បាន​កើនឡើង​ប្រមាណ 6.61% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2017 វា​មានការ​កើនឡើង​បើ​ធៀប​និង​ឆ្នាំ​2016 ដែលមាន​ការកើនឡើង​ប្រមាណ 1.53%​។​ ​តម្លៃ​មានការ​កើនឡើង​ប្រមាណ 1.52% ធៀប​និង​ត្រីមាស​មុន​។​ ​ 11. ប្រទេស​ហ្វីលីពីន​ តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ហ្វីលីពីន​បាន​កើនឡើង​ប្រមាណ 7.04% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017  ដែល​កំណើន​នេះ​មាន​ការ​ធ្លាក់​​ចុះ​បើ​ធៀប​​​ឆ្នាំ 2016 ដែលមាន​ការកើនឡើង​ប្រមាណ 8.75%​។​ តម្លៃ​​ចលនទ្រព្យ​បាន​កើនឡើង​ប្រមាណ 2.35% ធៀប​​​ត្រីមាស​មុន​។​ 10. ប្រទេស​ហូ​ឡង់​ តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ហូ​ឡង់​បាន​កើនឡើង​ប្រមាណ 7.11% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2017 វា​មានការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​កំណើន​តែ​ 6.09%​។​ តម្លៃ​​អចលនទ្រព្យ​​បាន​កើនឡើង​ប្រមាណ ​3,79% ធៀប​​​ត្រីមាស​មុន​។​ 9. ប្រទេស​នូ​វែ​ល​ហ្សេឡង់​ ​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​នូ​វែ​ល​ហ្សេឡង់​​​កើនឡើង​ប្រមាណ ​7.26% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 ដែល​កំណើន​នេះ​មាន​ការ​កើន​ឡើង​បើ​ធៀប​​​ឆ្នាំ 2016 ដែលមាន​កំណើន​តែ​  3.63%​។​ តម្លៃ​​អចលនទ្រព្យ​​​មាន​​ប្រមាណ​ 4.11%​ធៀប​​ត្រីមាស​មុន​។​ 8. ប្រទេស​ន័​រ​វែ​ស​ ​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ន័​រ​វែ​ស​​បាន​កើនឡើង​ប្រមាណ 7.38%​ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017​ ​​កំណើន​នេះ​កើន​ឡើង​ខ្លាំង​​បើ​ធៀប​​​ឆ្នាំ​2016 ​ដែល​មាន​កំណើន​តែ​ 1.34%​។​ ​តម្លៃ​​អចលនទ្រព្យ​​បាន​កើនឡើង​ប្រមាណ​ 3.76% ធៀប​​​ត្រីមាស​មុន​។ 7. ប្រទេស​រូ​ម៉ា​នី​ ​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​រូ​ម៉ា​នី​ បាន​កើនឡើង​ប្រមាណ​ 7.61% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 កំណើន​នេះ​ធ្លាក់​ចុះបើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​កំណើន​រហូត​ដល់​ 11.55%​។​ ​តម្លៃ​​​អចលនទ្រព្យ​​មានការ​កើនឡើង​ប្រមាណ 4.21% ធៀប​​​ត្រីមាស​មុន​។​ 6. ប្រទេស​ម៉ុង​តេ​ណេ​ហ្ក្រូ ​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ ម៉ុង​តេ​ណេ​ហ្ក្រូ ​បាន​កើនឡើង​ប្រមាណ 8.68% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​2017 ​កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ​ 3.17%​។​ ​តម្លៃ​​អចលនទ្រព្យ​​មានការ​កើនឡើង​ប្រមាណ 19.55% ធៀប​ត្រីមាស​មុន​។​ 5. ប្រទេស​អៀរ​ឡង់​ ​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​អៀរ​ឡង់​បាន​កើនឡើង​ប្រមាណ 8.91% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​2017 កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ​ 5.84%​។​ ​តម្លៃ​​​បាន​កើនឡើង​ប្រមាណ​0.21% ធៀប​​ត្រីមាស​មុន​។​ 4. ប្រទេស​កាណាដា​ ​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​កាណាដា​បាន​កើនឡើង​ប្រមាណ 11.70% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ​ 5.67%​។​ ​តម្លៃ​​​បាន​កើនឡើង​ប្រមាណ​ 11.15% ធៀប​​ត្រីមាស​មុន​។​ 3. ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​ ​តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​សៀង​ហៃ​បាន​កើនឡើង​ប្រមាណ 13.16% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 ​ កំណើន​នេះ​មាន​ការ​​ធ្លាក់​ចុះ​​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​រហូត​ដល់​ ​​​16.99%​។​ ​តម្លៃ​​​បាន​ធ្លាក់ចុះ​ប្រមាណ 0.95% ធៀប​​​ត្រីមាស​​មុន​។​ 2. ប្រទេស​អ៊ី​ស្លង់​ ​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​អ៊ី​ស្លង់​ បាន​កើនឡើង​ប្រមាណ ​16.01% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ 2017 កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ 5.10%​។​ ​តម្លៃ​​​មានការ​កើនឡើង​ប្រមាណ 4.57% ធៀប​​​​ត្រីមាស​មុន​។ 1.​ ​ហុងកុង​ ​តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង បាន​កើនឡើង​ប្រមាណ​ 17.27% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2017 កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ​ 9.51%​។​ តម្លៃ​​អចលនទ្រព្យ​​បាន​កើនឡើង​ប្រមាណ 3.93% ធៀប​​​ត្រីមាស​មុន​៕​ ​ប្រែ​សម្រួល៖ Lung Vannak
X
5s