វិធីសន្សំប្រាក់ស្របពេលដែលអ្នកកំពុងជួលផ្ទះ​



មានគំនិតមួួយនិយាយថាការជួលផ្ទះយើងត្រូវចំណាយយ៉ាងច្រើន ហើយមានមនុស្សជាច្រើនបានបាត់បង់ឱកាសសន្សំប្រាក់ដោយសារតែពួកគេមិនបានដឹងអំពីរបៀបសន្សំប្រាក់! ដូចនេះ BizKhmer ​នឹង​​ចែក​រំលែក​អត្ថបទ​​មួយ​ដែល​ចេញ​ផ្សាយ​​នៅ​លើ​ Realestate.com.kh ​អំពី​ដំបូន្មានមួយចំនួនសម្រាប់ជួយអ្នកសន្សំប្រាក់កំឡុងពេលអ្នកជួលផ្ទះ។ គន្លឹះក្នុងការចរចា និតិវិធីដំបូងដើម្បីធ្វើការចរចា៖ ត្រូវជជែកគ្នាអំពីដែនកំណត់នៃការជួលជាមួយម្ចាស់ផ្ទះរបស់លោកអ្នក ហើយត្រូវប្រាកដថាអចលនទ្រព្យដែលអ្នកបានជួលគឺជាកម្មសិទ្ធិជួលរបស់អ្នកទាំងមូល។ ព្យាយាមចរចាតម្លៃជួលឲ្យបាន សមរមនៅពេលដែលអ្នកចុះកិច្ចសន្យាជួលរយៈពេលវែង ឬការទទួលបានសេវាផ្សេងៗទៀតដូចជា៖ សេវាកម្មបោសសំអាត និងគ្រឿងសង្ហារឹមជាដើម។ ការស្វែងរកផ្ទះជួលដែលមាន​លក្ខខណ្ឌល្អគឺមិនមែនជាការងាយស្រួលនោះទេសូមរំលឹកផងដែរថាការជួលជាមួួយកិច្ចសន្យារយៈពេលវែងក៏មានផលចំណេញមិនតិចដែរសម្រាប់ម្ចាស់ផ្ទះ។ យើងត្រូវពិភាក្សាជាមួួយម្ចាស់ផ្ទះអំពីលក្ខខណ្ឌនៃការជួលហើយត្រូវប្រាកដថាការចរចានោះបានផ្តល់ផលប្រយោជន៍ដល់លោកអ្នកផងដែរ។ ស្វែងរកអ្នករួមបន្ទប់ ប្រសិនបើផ្ទះដែលអ្នកជួលនោះមានទំហំធំអ្នកគួរស្វែងរកមិត្តភក្តិ ឬអ្នកដែលកំពុងស្វែងរកផ្ទះជួលឲ្យមកស្នាក់នៅជាមួួយអ្នកធ្វើដូចនេះលោកអ្នកអាចកាត់បន្ថយប្រាក់ចំណាយលើថ្លៃជួលផ្ទះ។ ត្រូវតែប្រាកដថាអ្នកដែលជួលផ្ទះជាមួួយអ្នកនោះគឺមនុស្សដែលអ្នកស្គាល់ច្បាស់ផងដែរ។ បណ្តាញទំនាក់ទំនងសង្គ​ម Airbnb អ្នកដំណើរជាច្រើនមកពីជុំវិញពិភពលោកបានកំពុងស្វែងរកផ្ទះជួលជាលក្ខណៈឯកជន ឬជាលក្ខណៈគ្រួសារ។ បច្ចុប្បន្នមានបណ្តាញទំនាក់ទំនងសង្គមដូចជា Airbnb និង Couchsurfing ដែលអាចជួលលោកអ្នកក្នុងការស្វែងរកផ្ទះសម្រាប់ស្នាក់នៅរយៈពេលខ្លី។ បណ្តាញទំនាក់ទំនងនេះអាចជួយអោយលោកអ្នកស្វែងរកមនុស្សមកជួលផ្ទះរបស់អ្នក ឬបន្ទប់នៅក្នុងផ្ទះ។ នេះជាការស្វែងរកអ្នកជួលដ៏ល្អយើងអាចជួបមនុស្សថ្មីដែលមានវប្បធម៌ផ្សេងៗមកពីជុំវិញពិភពលោក។ មានធានារ៉ាប់រង វាហាក់បីដូចជាបន្ទុកចំណាយមួយផ្នែកសម្រាប់លោកអ្នកខណៈពេលដែលលោកអ្នកព្យាយាមសន្សំ ប៉ុន្តែផ្ទុយទៅវិញការទិញធានារ៉ាប់រងវាមានផលចំណេញសម្រាប់លោកអ្នកសម្រាប់រយៈពេលវែង។ យើងអាចមានសុវត្ថិភាពនៅពេលផ្ទះរបស់លោកអ្នកទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិផ្សេងៗដូចជា៖ ទឹកជំនន់ ភ្លើងឆេះ គ្រោះរញ្ជួយដី ឬគ្រោះថ្នាក់ជាយថាហេតុ។ វាប្រសើរជាងចំណាយលុយដ៏ច្រើនសម្បើមក្នុងការជួសជុលផ្ទះរបស់លោកអ្នក ដោយឡែកនៅពេលយើងមានធានារ៉ាប់រងវានឹងធ្វើឲ្យជីវិតរបស់លោកអ្នកមានភាពងាយស្រួល។ ថាមពលអគ្គិសនីដែលមិនប្រើប្រាស់ ប្រសិនបើអ្នកមិនប្រើប្រាស់ថាមពលអគ្គិសនីណាមួយនៅក្នុងផ្ទះដែលអ្នកគិតថាមិនចាំបាច់សូមបញ្ឈប់ប្រើប្រាស់វា។ ម្យ៉ាងវិញទៀតនៅពេលប្រើប្រាស់អគ្គិសនីហើយយើងត្រូវបិទវាបន្ទាប់ពីប្រើប្រាស់វារួចរាល់។ ការធ្វើបែបនេះអាចជួយឲ្យលោកអ្នកកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនី ហើយក៏បានរួមចំណែកជួយបរិស្ថានផងដែរ។ អត្ថបទ​លម្អិត​សូម​អាន realestate.com.kh
X
5s