រឿងសំខាន់ៗ៤យ៉ាងរបស់បុរសខ្លាំងរបស់កូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលអ្នកគួរដឹង
លោក គីម ជុងអ៊ុនគឺជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើង ហើយចាប់តាំងពីឡើងកាន់តំណែងមក ភាពតានតឹងរវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង ក៏ចេះតែកើនឡើង។ អ្វីជាការកត់សម្គាល់នោះ រដ្ឋាភិបាលដែលដឹកនាំដោយ មេដឹកនាំវ័យក្មេងរូបនេះ បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរច្រើនលើក ហើយបានគំរាមកម្ទេចសហរដ្ឋអាមេរិកផងដែរ។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗរបស់លោក គីម ជុងអ៊ុន ដែលប្រហែលជាអ្នកមិនដឹង៖
១) កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ ១៩៨៤ (បច្ចុប្បន្នមានអាយុ៣៣ឆ្នាំ)។
២) នៅពេលទៅសិក្សានៅប្រទេសស្វីស ត្រូវបានគេកត់សម្គាល់ថា លោកជាមនុស្សពូកែអៀន និង ស្ងប់ស្ងាត់ ។
៣) ចូលចិត្តកីឡាបាល់បោះ ហើយអតីតកីឡាករ Dennis Rodmanរបស់អាមេរិក គឺជាIdol របស់លោក ហើយកាលពីនៅសិក្សានៅស្វីស លោកគីម ជុងអ៊ុន គ្មានចំណូលចិត្តរឿងនយោបាយអ្វីឡើយ។
៤) បើតាមរបាយការណ៍មួយចំនួន ដែលដកស្រង់ដោយសារព័ត៌មានMirror របស់អង់គ្លេស បានឲ្យដឹងថា លោក គីម ជុងអ៊ុន មានជំងឺទឹកនោមផ្អែម និង មានបញ្ហាសម្ពាធឈាម៕
ដោយ៖ រតនា វិចិត្រ