តើក្រុងព្រះសីហនុនឹងក្លាយជាតំបន់រីកចម្រើនផ្នែកអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែរឬទេ?
ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh បានពិភាក្សាជាមួយលោក Ross Wheble ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank Cambodia ទាក់ទងទៅនឹងកត្តាខ្លះៗដែលធ្វើឱ្យមានកំណើនក្នុងវិស័យនេះនាពេលបច្ចុប្បន្ន។
តើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធបែបណាបានជាធ្វើឱ្យមានការអភិវឌ្ឍន៏វិស័យអចនទ្រព្យក្នុងខេត្តព្រះសីហនុ?
កត្តាសំខាន់ដែលជម្រុញឱ្យមានការអភិវឌ្ឍន៏អចលនទ្រព្យ និងការវិនិយោគគ្រប់ទីកន្លែងនៅលើពិភពលោកគឺហេដ្ឋារចនាសម្ព័ន្ធ។ ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធនាពេលថ្មីៗគឺកំពុងតែបង្កើនទំនុកចិត្តវិនិយោគិនឱ្យមកវិនិយោគក្នុងភាគខាងត្បូងនៃប្រទេសកម្ពុជាកាន់តែច្រើនឡើង។
ព្រលានយន្តហោះខេត្តព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះដ៏ធំបំផុតរបស់កម្ពុជា នេះបើយោងតាមប្រភពជាច្រើនបានរាយការណ៍ឲ្យដឹង។ នេះមានន័យថាក្រុមហ៊ុនអាកាសចរណ៏ជាច្រើនឹងហោះហើរដោយផ្ទាល់ពីតំបន់អន្តរជាតិមួយចំនួនទៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន Grand Union Group ជាក្រុមហ៊ុនអភិវឌ្ឍន៏គម្រោង Dara Sakor នៅខេត្តកោះកុងដែលជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្តានុពលតំណាងឱ្យចំណុចពិសេសមួយដែលស្ថិតនៅមិនឆ្ងាយពីខេត្តមួយនេះ។
នាពេលកន្លងមកនេះក្រុមហ៊ុនអាកាសចរណ៏ជាច្រើនបានស្ទាក់ស្ទើរក្នុងការហោះហើរទៅខេត្តព្រះសីហនុរហូតដល់មានបន្ទប់សណ្ឋាគារជាច្រើនបាននៅសល់។ ដូច្នេះហើយអ្នកអភិវឌ្ឍន៏មិនគួរសាងសង់ និងម្ចាស់សណ្ឋាគារមិនគួរធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុនោះទេពីព្រោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនមិនដឹកអ្នកដំណើទៅកាន់ទីនេះដោយផ្ទាល់នោះទេ។
ក៏ប៉ុន្តែបច្ចុប្បន្ននេះមានជើងហោះហើរថ្មីដោយផ្ទាល់ទៅក្រុងព្រះសីហនុ ដូច្នេះហើយមានសណ្ឋាគារប្រណិតៗជាច្រើនកំពុងតែសាងសង់ឡើង។ ជាក់ស្ដែងលោក Alila ដែលសហស្ថាបនិក និងជាអតីតអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុនៃសណ្ឋាគារ Aman Resorts ដោយមានផ្តល់សេវាកម្មបដិសណ្ឋារកិច្ចជាច្រើនដែលកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសជាង២០លើពិភពលោក នឹងសម្ភោធសណ្ឋារគារលំដាប់ផ្កាយ៥មួយនៅក្នុងខេត្តព្រះសីហនុ។ ចំណែកឯកោះក្របីផងដែរក៏នឹងត្រូវសាងសង់សណ្ឋាគារប្រណិតនៅក្នុងឆ្នាំ២០១៧ដែលមានការវិនិយោគដ៏ធំពីប្រទេសថៃ។
ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុរួចរាល់ហើយ នេះក៏ជាតំបន់សេដ្ឋកិច្ចដែលធំបំផុតក្នុងប្រទេសកម្ពុជា ដោយបានបង្ហាញសមត្ថភាពរបស់ខ្លួនជាមួយការបង្កើតរោងចក្រជាង៣០០នៅឆ្នាំ២០២០។ ជើងហោះហើរថ្មីពីប្រទេសចិនមកកាន់ក្រុងព្រះសីហនុបានសម្ភោធនាពេលថ្មីៗនេះផងដែរ ដោយសារមានកិច្ចសហប្រតិបត្តិពិសេសទាក់ទងទៅនឹងជំនួញក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ ការបន្តពង្រីកផែសមុទ្រទឹកជ្រៅគឺជាកាត់បន្ថយតម្លៃដឹកជញ្ជូនតាមជើងទឹកសម្រាប់ឧស្សាហកម្មខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសមួយផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុគឺតំបន់សេដ្ឋពិសេសក្នុងស្រុកស្ទឹងហាវដែលមានអាជ្ងាប័ណ្ណក្នុងការសាងសង់កំពង់ផែទី២នាពេលឆាប់ៗនេះ។
ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុបានគ្រោងរួចរាល់ហើយ ហើយរំពឹងថានឹងសាងសង់រួចដោយក្រុមហ៊ុនសាងសង់ចិននៅក្នុងឆ្នាំ២០២០។ នេះមិនមែនត្រឹមតែជួយឲ្យមានភាពងាយស្រួលដល់អ្នកធ្វើដំណើនោះទេ ប៉ុន្តែនេះជាគន្លឹះពង្រឹងដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងរោងចក្រក្នុងទីក្រុងភ្នំពេញ និងកំពង់ផែខេត្តព្រះសីហនុផងដែរ។
តើរដ្ឋាភិបាលគួរតែមានផែនការអភវិឌ្ឍន៍តំបន់ឆ្នេរយ៉ាងដូចម្ដេចដើម្បីឱ្យត្រូវនឹងគម្រោងទាំងនេះ?
តាមរយៈការវិនិយោគឯកជន រាជរដ្ឋាភិបាលកម្ពុជាកំពុងតែព្រៀងផែនការមេសម្រាប់អភិវឌ្ឍន៍តំបន់ឆ្នេរដោយមានធាតុសំខាន់ៗដែលកំពុងតែត្រូវបានពង្រឹងទាក់ទងនឹងការការពារ និងការថែរក្សាសម្បត្តិធម្មជាតិអេកូឡូស៊ីដូចជា៖ ច្រាំងសមុទ្រ និងព្រៃកោងកាង។ នៅពេលដែលគម្រោងទាំងនេះកំពុងតែគំរាមកំហែងដល់អាជីវកម្មមួយចំនួននាពេលបច្ចុប្បន្នជាពិសេសឆ្នេរអូឈើទាល ដោយមានការកែលំអនាពេលខាងមុខដើម្បីជាការទ្រទ្រង់ដល់ទេសចរណ៍ធម្មជាតិ។ ចំណែកផ្លូវតាមឆ្នេរសមុទ្រតភ្ជាប់ពីក្រុងព្រះសីហនុទៅខេត្តកំពត និងកែបផងដែរក៏ត្រូវបានប្រកាសថានឹងសាងសង់។
តើគម្រោងអ្វីខ្លះដែលបានកំពុងតែសាងសង់នៅខេត្តមួយនេះ?
មានគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនបានសម្ភោធក្នុងខេត្តព្រះសីហនុ ទាំងនេះហើយបង្ហាញថាទីផ្សារខុនដូក្នុងខេត្តព្រះសីហនុកំពុងតែលូតលាស់។ គម្រោងអភិវឌ្ឍន៏ទាំងនោះមានដូចជា៖ គម្រោង D’Seaview គម្រោង Sunshine Bay គម្រោងខុនដូ Blue Bay គម្រោងខុនដូ Royal Bayview គម្រោង The Scarlett និងគម្រោង Blue Sky Tower។
ព័ត៌មានលម្អិត សូមអាន realestate.com.kh