​​ត្រូវ​គិត​លើ​ចំណុច​ទាំង​ ៥​នេះ​សិន​ មុន​​សម្រេច​ចិត្ត​ទិញ​​ផ្ទះ​ថ្មី​​ ​ដើម្បី​កុំ​ឲ្យ​ខក​ខ្លួន​ថ្ងៃ​ក្រោយ​



ការទិញផ្ទះថ្មីអាចជាបទពិសោធន៍ដ៏គួរខ្លាចឬញញើត។ ហើយវាក៏ជាចំណុចសំខាន់មួយនៅក្នុងឆាកជីវិតផងដែរ។ វាទាមទារការសម្រេចចិត្តដ៏ត្រឹមត្រូវនិងប្រុងប្រយ័ត្ន ព្រោះទំហំទឹកប្រាក់ដែលត្រូវចំណាយមិនមែនតិចតួចនោះទេ។ អ្នកត្រូវគិតពីចំណុចខាងក្រោមនេះមុនពេលអ្នកសម្រេចចិត្តទិញ៖ ១)តម្លៃ៖ គេហដ្ឋានថ្មីរបស់អ្នកដែលអ្នកចង់ទិញត្រូវឲ្យសមនឹងថវិកាដែលអ្នកមាន។ វាជាចំណុចមួយដែលអ្នកត្រូវគិតមុនពេលទិញផ្ទះថ្មី។ កុំខ្ជះខ្ជាយពេលវេលាមើលផ្ទះដែលហួសពីសមត្ថភាពរបស់អ្នក។ ២) ទីតាំង៖ អ្នកត្រូវគិតពីទីតាំងដែលអ្នកចង់រស់នៅ។ អ្នកត្រូវគិតពីចំណាយពីកន្លែងធ្វើការនិងសាលារៀនរបស់កូនអ្នកឬទីតាំងនោះមានផ្សារឬមន្ទីរពេទ្យជាដើម។ ៣) ទំហំ៖ នៅពេលដែលអ្នកទិញផ្ទះ អ្នកត្រូវគិតពីទំហំដែលអ្នកត្រូវការ។ តើអ្នកត្រូវការបន្ទប់គេងប៉ុន្មាន? តើវាមានទំហំសម្រាប់ពង្រីកទៅមុខទៀតឬទេ? ទាំងនេះសុទ្ធតែជាសំនួរសំខាន់ៗដែលអ្នកត្រូវឆ្លើយ។ ៤) ផ្ទះធំឬផ្ទះតូច៖ ការទិញផ្ទះថ្មីច្រើនតែអ្នកត្រូវការពង្រីកកន្លែងឬកន្លែងតូចជាងមុន។ អ្នកត្រូវគិតតើអ្នកគួរចោលរបស់ឬទិញទំនិញបន្ថែម ។ ៥) អចិន្ត្រៃយ៍៖តើផ្ទះដែលទិញជាផ្ទះអចិន្ត្រៃយ៍ឬផ្ទះមានរយៈពេល? អ្នកត្រូវដឹងពីចំណុចនេះជាដាច់ខាត។ តើអ្នកចង់ទិញផ្ទះដែលអាចឲ្យកូនរបស់អ្នករស់នៅទៅថ្ងៃក្រោយ? ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s