អាកាសយាន្តដ្ឋានក្រុងព្រះសីហនុអាចនឹងក្លាយ ជាព្រលានយន្តហោះធំជាងគេនៅកម្ពុជា
ព្រលានយន្តហោះក្រុងព្រះសីហនុ (អតីតព្រលានយន្តហោះកងកេង) បានបង្កើតឡើងតាំងពី ទសវត្សឆ្នាំ១៩៦០។ បន្ទាប់ពីសម័យខ្មែរក្រហមបានបញ្ចប់ទៅព្រលានយន្តហោះនេះត្រូវបានប្រតិបត្តិការឡើងវិញនៅដើមឆ្នាំ២០០៧ ប៉ុន្តែសេវាកម្មមានដំណើរដំណើរការតែក្នុងរយៈពេលខ្លីប៉ុណ្ណោះហើយក៏បានផ្អាកដំណើរការដល់ឆ្នាំ ២០១១។
បន្ទាប់ពីអាកាសយាន្តដា្ឋនអន្តរជាតិសៀមរាបបានដំណើរការនៅចុងឆ្នាំ ២០១១ មានគម្រោងចង់បើកដំណើរការជើងហោះហើរទៅមកវាងក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ នៅឆ្នាំ ២០១៣ សេវាកម្មដឹកអ្នកដំណើរពីសៀមរាបទៅក្នុងព្រះសីហនុក៏បានដំណើរការឡើង។
យោងទៅតាមលោក ស៊ីន ចាន់សិរីវុត្ថា ដែលជាអគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកឡើងថាព្រលានយន្តហោះក្រុងព្រះសីហនុ គឺជាព្រលាន្តយន្ត ហោះដែលមានទំហំធំជាងគេនៅកម្ពុជា។
លោក ស៊ីន ចាន់ស៊ីសិរីវុត្ថា បានឲ្យដឹងថាអាកាសយាន្តដា្ឋនអន្តរជាតិក្រុងព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះធំជាងគេនៅប្រទេសកម្ពុជានៅក្នុងរយៈពេល ១០ទៅ១៥ ឆ្នាំខាងមុខ។
លោកបានបន្តទៀតថាសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុកាន់តែមានភាពរីកចម្រើនទៅមុខខ្លាំងឡើងគឺដោយសារមានកត្តាសេដ្ឋកិច្ចសំខាន់បានចូលរួមចំណែកដូចជា៖ វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម ការដឹកជញ្ជូន ការនាំចេញនិងនាំចូល និងវិស័យទេសចរណ៍ជាពិសេសជាងនេះទៅទៀតគឺ តំបន់ក្រុងព្រះសីហនុកំពុងក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់កាងភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងតំបន់កំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសហើយមានរោងចក្រឧស្សាហកម្មជាច្រើនបានបង្វែរទិសដៅរបស់របសខ្លួនមកកាន់តំបន់នេះ។ ហើយជាពិសេសមួយទៀតកំពុងផែស្វ័យក្រុងព្រះសីហនុក៏ជាកំពុងផែអន្តរជាតិដែលមានកូនសោរដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។
ម្យ៉ាងវិញទៀតក្រុងព្រះសីហនុក៏ជាទិសដៅទេសចរណ៍សម្រាប់ប្រទេសកម្ពុជា សម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ព្រលានយន្តហោះក្រុងព្រះសីហនុបានផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍យ៉ាងសម្បើម។
ចំណែកឯការហោះហើរក្នុងស្រុកព្រមទាំងអន្ដរជាតិឆ្ពោះទៅទីក្រុងហូជីមិញ រាជធានីភ្នំពេញ និងសៀមរាបផងដែរ ក៏ដូចជាមានការផ្តល់ជូនសេវាយន្ដហោះឯកជនអន្តរជាតិ និងឧទ្ធម្ភាគចក្រផងដែរ។
ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានស្ថានភាពភូមិសាស្រ្តដូចនឹងព្រលានយន្តហោះនៅប្រទេស ជប៉ុន ហុងកុង សិង្ហបូរី ដែលសុទ្ធសឹងជាព្រលាយន្តហោះដែលស្ថិតនៅជិតកំពុងផែ និងសមុទ្រ៕
ផ្ដល់សិទ្ធិ៖ realestate.com.kh