សូមខ្ចីប្រាក់មុនពេលទិញផ្ទះ​



ជាទូទៅការដើរមើលលំនៅដ្ឋានគួរធ្វើមុនពេលដាក់ពាក្យសុំប្រាក់កម្ចី ប៉ុន្តែតើតាមវិធីនេះពិតជាមានប្រសិទ្ធិភាពដែរឫទេ? សូមកុំចំណាយពេលឥតប្រយោជន៍៖ ប្រាកដណាស់អ្នកត្រូវគិតថាការដឹងពីតម្លៃផ្ទះជាមុនក៏អាចជួយអ្នកបានដែរដោយសារអ្នកអាចដឹងថាតើប្រាក់ប៉ុន្មានត្រូវខ្ចី ប៉ុន្តែជាធម្មតាអ្នកទិញត្រូវបានខកចិត្តបន្ទាប់ពីបានគិតទៅលើចំណុចនេះ។ ធនាគារគឺមិនមែនជាកន្លែងដែលអ្នកអាចយកលុយពេលណាមួយដែលអ្នកចង់បាននោះទេ គឺមានដែនកំណត់របស់ធនាគារអាស្រ័យលើការវាយតម្លៃលើពាក្យស្នើរសុំរបស់អ្នក។ ហើយមានការគណនាមួយលើចំនួនទឹកប្រាក់កម្ចីគោលដែលបានខ្ចី ពេលខ្លះមានន័យថាពួកគេអាចអនុម័តឲ្យខ្ចីត្រឹមតែពាក់កណ្តាលនៃតម្លៃនៃផ្ទះទាំងមូលប៉ុណ្ណោះ។ នេះអាចជាការខកចិត្តសម្រាប់មនុស្សមួយចំនួនជាពិសេសប្រសិនបើអ្នកបានស្វែងរកលំនៅដ្ឋានដែលត្រូវទិញរួចទៅហើយ។ ទទួលបានប្រាក់កម្ចីជាមុនក៏អាចឲ្យអ្នកសន្សំពេលវេលាបានច្រើនដែរ ដោយជំនួសឱ្យការរង់ចាំទទួលប្រាក់កម្ចីទិញផ្ទះ អ្នកអាចមានសិទ្ធិចរចាតម្លៃដោយសារអ្នកមានប្រាក់នៅក្នុងដៃរួចទៅហើយ។ ភាពប្រាកដនិយម៖ មានគុណសម្បត្តិហិរញ្ញវត្ថុនៅក្នុងការដាក់ពាក្យសុំប្រាក់កម្ចីជាមុនការដឹងពីចំនួនទឹកប្រាក់ដែលត្រូវចំណាយ អាចធ្វើឲ្យមានទស្សនវិស័យប្រាកដនិយមមួយ។ នោះគឺអ្នកអាចធ្វើផែនការហិរញ្ញវត្ថុរបស់អ្នកបាន នេះមិនធ្វើឲ្យអ្នករវើរវាយច្រើន និងធ្វើឲ្យអ្នកមានសមត្ថភាពក្នុងរកលំនៅដ្ឋាន ដោយមានភាពបត់បែនបាន ធ្វើឲ្យអ្នកពិនិត្យមើលឡើងវិញនូវចំណុចដែលត្រូវត្រួតពិនិត្យលើលក្ខណៈសម្បត្តិពិសេសនៃលំនៅដ្ឋានដែលអ្នកពិតជាត្រូវការ។ នេះក៏ជួយឲ្យអ្នកចេះធ្វើផែនការការចំណាយនៅពេលអនាគតរបស់អ្នក បន្ទាប់ពីការទិញផ្ទះដូចជា៖ ប្រាក់កម្ចីទិញផ្ទះ ឫអ៊ីប៉ូតែក អត្រាការប្រាក់ និងការចំណាយលើការជួសជុលផ្ទះផងដែរ ក៏ដូចជាការផ្តល់ឱ្យអ្នកដឹងពីចំនួននៃទឹកប្រាក់ដែលអ្នកចង់ធ្វើហិរញ្ញបទានផងដែរ។ ព័ត៌មានខាងក្នុង៖ អ្នកគួរតែសម្រេចចិត្តទទួលបានប្រាក់កម្ចីជាមុនទេ អ្នកក៏ត្រូវធ្វើចិត្តឲ្យទូលាយសម្រាប់ឱកាសល្អៗ ដែលអ្នកមិនធ្លាប់បានដឹងកន្លងមក។ មន្ត្រីឥណទានបានធ្វើការងារជាច្រើនជាមួយនឹងមនុស្សជាច្រើនទៀតដែលស្ថិតនៅក្នុងស្ថានភាពដូចជាអ្នកដែរ។ នេះក៏អនុញ្ញតឲ្យអ្នកនូវគន្លឹះជាក់ស្តែង និងដំបូន្មានមួយចំនួនលើបទពិសោធន៍របស់ពួកគេកន្លងមក។ មិនថាអ្នកជាអ្នកទិញផ្ទះលើកដំបូង ឫមិនមែនក៏ដោយ វាមានសារៈសំខាន់ដោយត្រូវពិនិត្យមើលលើជម្រើសជាច្រើន ហើយធ្វើការស្រាវជ្រាវ និងដឹងពីទីតាំងរបស់អ្នក។ ដោយសារតែពេលខ្លះ ការដឹងពីដែនកំណត់នៃទឹកប្រាក់របស់អ្នកមិនមានន័យថាអ្នកមានការដាក់កំហិតមួយនោះទេ។ អាស្រ័យលើរបៀបដែលអ្នកពិនិត្យចង់បានរបស់អ្នកហើយអ្នកក៏កាន់មានសេរីភាពក្នុងការសម្រេចចិត្ត។ ផ្ដល់សិទ្ធិ៖ realestate.com.kh
X
5s