ផ្សារទំនើប Parkson ភ្នំពេញចាប់ផ្ដើមបើកដំណើរការនៅឆ្នាំនេះ​



ផ្សារទំនើបផាកសាន់មានចម្ងាយប្រហែល៥០០ម៉ែត្រពីទីស្ដីកាគណៈរដ្ឋមន្រ្តី និងមានចំងាយប្រហែល២០០ម៉ែត្រពីស្ពានអាកាសតិចណូដែលជាគម្រោងអភិវឌ្ឍថ្មីមួយមានកម្ពស់១១ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី។ផាកសាន់នឹងបើកដំណើរការ សម្រាប់ប្រជាជនកម្ពុជានៅចុងឆ្នាំ២០១៦ ឬនៅដើមឆ្នាំ២០១៧ខាងមុខនេះ។ អ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុនផាកសាន់គ្រុបដែលបានបោះទុនវិនិយោគទឹកប្រាក់ប្រមាណ១១៧លានដុល្លាលើគម្រោងផ្សារទំនើបផាកសាន់ក្នុងទីក្រុងភ្នំពេញ។ គម្រោងថ្មីនេះគឺជាគម្រោងស្តង់ដាអន្តរជាតិមួយដែលជាផ្សារទំនើបលំដាប់ផ្កាយប្រំា មានទំហំដីសរុបចំនួន៧០,០០០ម៉ែត្រការ៉េ។ ជាងនេះទៅទៀតផ្សារទំនើបផាកសាន់ត្រូវបានសាងសង់រួចរាល់ប្រហែល៧៥ទៅ៨០ភាគរយហើយ។ ផលិតផលយីហោល្បីៗលំដាប់ពិភពលោកបានបោះជំហានចូលក្នុងផ្សារទំនើបថ្មីនេះមានដូចជាយីហោ៖ Forest, Polo, Durban, Bata, Crocodile, Renoma, Padini, Burberry Kid, Timberland, Kiko, Dek Dek,Etro, Lacoste, La Mer, Chanel, Christian Dior and Swarovski នៅក្នុងផ្សារទំនើបផាកសាន់មាន ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ហាងសំលៀកបំពាក់ទំនើបៗ ហាងលក់ទំនិញជាច្រើន និងមានរោងភាពយន្តទៀតផងដែរ ប្រហែល៨០ភាគរយនៃហាងលក់ទំនិញក្នុងផ្សារទំនើបនេះត្រូវបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ស្វាគមន៍អតិថិនជន។ ផ្សារទំនើបផាកសាន់មានហាងលក់ចំនួន៤៥មកពីប្រទេសម៉ាឡេស៊ី ចំនួន៥៨មកពីប្រទេសចិន ចំនួន៩មកពីប្រទេសវៀតណាម ចំនួន១៦មកពីប្រទេសឥណ្ឌូនេស៊ី និងមួយចំនួនមកពីប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុនផាកសាន់គ្រុបនៅតែមានគម្រោងបន្តពង្រីកទីផ្សាររបស់ខ្លួនឱ្យបានច្រើនជាងនេះទៀត។ ក្រុមហ៊ុនគ្រោងពង្រីកទីតាំងចំនួន៣បន្ថែមទៀតក្នុងទីក្រុងភ្នំពេញនាពេលអនាគត គម្រោងទី២មានទីតាំងស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមួយទៀតនៅជិតគម្រោងខុនដូ the Bridge។ គម្រោងនេះហាក់បីដូចជាគម្រោងដែលអាចនឹងជាដៃគូប្រកួតប្រជែងជាមួយនឹងផ្សារទំនើបអ៊ីអនម៉ល១ និងអ៊ីអនម៉ល២។ ព័ត៌មានលម្អិតសូមអាន realestate.com.kh
X
5s