ទិញ ឫជួល ៖ គំនិតបែបទាន់សម័យ
យុវជនតែងមានក្តីស្រម៉ៃចង់បានលំនៅដ្ឋានរស់នៅផ្ទាល់ខ្លួន ប៉ុន្តែតាមការពិតជាក់ស្តែងអ្នកចាប់ផ្តើមទទួលស្គាល់ថាទាំងនេះគឺមិនមានភាពងាយស្រួលនោះទេ។ ដើម្បីឲ្យរឿងនេះកើតឡើងបានវាទាមទារឱ្យមានការប្តេជ្ញាចិត្តជាខ្លាំងដើម្បីបង្កើតក្តីសុបិន្តរបស់អ្នកមានផ្ទះមួយក្នុងក្តីស្រមៃ។
ទោះបីមានក្តីស្រម៉ៃច្រើន ការពិចារណាពីការទិញ ឬជួលផ្ទះ តម្រូវឱ្យមានការត្រិះរិះពិចារណាដោយខ្លួនឯងឲ្យបានច្រើន។ ការទិញលំនៅដ្ឋានមួយគឺជាការសម្រេចចិត្តដ៏ធំ ហើយអ្នកត្រូវសំលឹងមើលពីខ្លួនឯង ឬជាមួយអ្នកដ៏ទៃនៅក្នុងគោលបំណងដើម្បីទទួលបានការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ។
ដូច្នេះប្រសិនបើអ្នកកំពុងពិចារណាទិញផ្ទះក្នុងក្តីសុបិន្តរបស់អ្នកមិនថាទិញ ខុនដូ វីឡា ឬផ្ទះ នៅទីនេះគឺជាចំណុចមួយចំនួន អំពីខ្លួនអ្នក និងស្ថានភាពរបស់អ្នកដែលអ្នកអាចពិនិត្យមើល៖
ហិរញ្ញវត្ថុ៖
កត្តាសំខាន់ដែលអ្នកត្រូវពិនិត្យមើលគឺថាតើអ្នកមានលុយគ្រប់គ្រាន់ដើម្បីទិញផ្ទះមួយហើយឫនៅ! ប៉ុន្តែជាការពិតណាស់អ្នកប្រហែលជាបានដឹងអំពីខ្លួនឯងរួចទៅហើយ។
វានៅតែជាការសំខាន់ក្នុងការកំណត់ថាការមានលុយដើម្បីទិញផ្ទះគឺខុសគ្នាទាំងស្រុងពីការមានលុយដើម្បីសងលើការចំណាយ ផ្សេងៗបន្ទាប់ពីទិញផ្ទះ។ អ្នកត្រូវតែគិតអំពីការបង់ពន្ធ ការថែទាំ ការជួសជុល ប្រហែលជាសូម្បីតែថ្លៃសេវាផ្ទេរ និងធានារ៉ាប់រង។ ដូច្នេះប្រសិនបើអ្នកគិតថាអ្នកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញផ្ទះហើយ សូមធ្វើការការស្រាវជ្រាវ និងព្យាយាមរកឱ្យឃើញនូវតម្លៃដែលត្រូវចំណាយបន្ថែមបន្ទាប់ពីទិញផ្ទះរួចហើយ។
ប្រសិនបើអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុបន្ទាប់ពីសិក្សារួចហើយសូមទិញផ្ទះចុះ។ ប៉ុន្តែប្រសិនបើមិនមានអារម្មណ៍ថាមានសុវត្ថិភាពទេ ការជួលស្នាក់នៅប្រហែលជាជម្រើសល្អមួយដែរ។
ទោះបីជាយ៉ាងណាអ្នកមួយចំនួនទៀតដែលមិនបានទទួលបានហិរញ្ញប្បទានទិញផ្ទះ ពួកគេប្រហែលជាកំពុងព្យាយាមរកកម្ចី មួយនេះ។ ប៉ុន្តែអ្នកគួរតែធ្វើការពិចារណាដោយប្រុងប្រយ័ត្នការបង់ការប្រាក់ប្រហែលត្រូវចំណាយអស់ច្រើនជាងតម្លៃដើមមួយដែលអ្នកបានទិញ តម្លៃបន្ថែមដែលបានចំណាយអាចសន្សំទុកដោយជួលកន្លែងស្នាក់នៅសិនរហូតដល់អ្នកមានប្រាក់គ្រប់គ្រាន់ដើម្បីទិញផ្ទះក្នុងក្តីសុបិន្តរបស់អ្នក។
សួរខ្លួនឯងថាតើអ្នកអាចធ្វើការបង់សងប្រាក់កម្ចីរាល់ខែ ឬរាល់ឆ្នាំបានឫទេ ហើយថាតើអ្នកមានលទ្ធភាពបង់ គ្រប់គ្រាន់ដែរឫទេ។
ការខិតខំប្រឹងប្រែងដោយខ្លួនឯង៖
ក្រៅពីការរៀបចំហិរញ្ញវត្ថុដោយខ្លួនឯង អ្នកក៏ត្រូវតែវាយតម្លៃថាតើអ្នកចង់បន្តរស់នៅរយហូត ឫផ្លាស់ប្តូរពេលក្រោយទិញផ្ទះហើយ។ ប្រសិនបើអ្នកចូលចិត្តការរស់នៅបែនទាន់សម័យ បត់បែនលឿន ប្រហែលជាការទិញផ្ទះមួយអាចរង់ចាំរហូតដល់ពេលអ្នកសម្រេច ចិត្តថាព្រមទទួលយកផ្ទះនោះជាលំនៅដ្ឋានដែលអ្នកមានរម្មណ៍ថាមានផាសុកភាពគ្រប់គ្រាន់។
ប៉ុន្តែប្រសិនបើអ្នកគិតរួចរាល់ហើយអំពីការផ្លាស់ប្តូរទៅរស់នៅផ្ទះអចិន្រ្តៃយ៍មួយដែលជាកន្លែងដែលអ្នករស់នៅដល់ចាស់ នោះការទិញផ្ទះជាជម្រើសរបស់អ្នក។
ទោះជាយ៉ាងណាប្រសិនបើអ្នកមានប្រាក់ច្រើនគ្រប់គ្រាន់សម្រាប់ទាំងការទិញផ្ទះ និងការធ្វើដំណើរអ្នកអាចជ្រើសយកការទិញផ្ទះនិងជួលឲ្យមាននរណាម្នាក់ដើម្បីទទួលបានប្រាក់ចំណេញត្រឡប់។ តាមវិធីនេះប្រសិនបើអ្នកចង់ត្រឡប់មកវិញនាពេលអនាគត អ្នកមានកន្លែងមួយដែលមានសុវត្ថិភាពរួចទៅហើយ។
សមត្ថភាពផ្ទាល់ខ្លួន៖
ទោះបីជាមានធនធាន និងការធ្វើផែនការគ្រប់គ្រាន់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចយ៉ាងណាក៏ដោយ អ្នកក៏ត្រូវខិតខំប្រឹងប្រែងថែមទៀតដើម្បីធ្វើឱ្យផ្ទះរបស់អ្នកទៅជាកន្លែងមួយដែលអ្នកចង់ទៅរស់នៅ។
ប្រសិនបើអ្នកទិញផ្ទះមួយជាមួយនឹងសួនច្បារមួយ អ្នកអាចចំណាយសម្រាប់អ្នកថែសួន ឬធ្វើវាដោយខ្លួនឯង។ ប្រសិនបើការទុយោទឹកខូចយ៉ាងហោចណាស់អ្នកត្រូវចេះជំនាញមួយចំនួនទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធទុយោទឹកនេះ។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ទេ អ្នកអាចរើសយកការជួលអាផាតមេនដើម្បីភាពងាយស្រួលរបស់អ្នក។
ពិចារណាពីតម្រូវការរបស់អ្នក៖
ក្រៅពីគិតអំពីអ្វីដែលអ្នកត្រូវការសម្រាប់លំនៅដ្ឋាននោះ អ្នកក៏គួរពិចារណាថាតើលំនៅដ្ឋាននេះមានអ្វីគ្រប់គ្រាន់តាមតម្រូវការជាក់លាក់របស់អ្នកហើយឫនៅ! បើទោះបីជាអ្នកមានប្រាក់ច្រើន មានការគិតល្អិតល្អន់ និងមានសមត្ថភាពប៉ុន្តែប្រសិនបើលំនៅដ្ឋានមួយមិនមានអ្វីគ្រប់គ្រាន់តាមតម្រូវការជាក់លាក់ដោយមិនអាចចរចាគ្នាបាននោះ ជាការល្អបំផុតអ្នកត្រូវស្វែងរកកន្លែងផ្សេងទៀត។
ឧទាហរណ៍ យកល្អគួរការជួលអចលនទ្រព្យមួយដែលស្ថិតនៅជិតកន្លែងធ្វើការងាររបស់អ្នក ជាជាងជួលនៅកន្លែងឆ្ងាយ។ សូមចងចាំថាដោយសារតែអ្នកអាចធ្វើបាន វាមិនមានន័យថាអ្នកគួរតែធ្វើនោះទេ។
សូមគិតនៅក្នុងចិត្តជានិច្ចអ្នកត្រូវដឹងជាងអ្នកផ្សេងទៀត អ្នកស្គាល់ខ្លួនឯងបានយ៉ាងច្បាស់ សូមធ្វើអ្វីដែលអ្នកចង់ធ្វើប៉ុន្តែក៏ធ្វើអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងផងដែរ។ ព័ត៌មានលម្អិត និងព័ត៌មានអចលនទ្រព្យផ្សេងៗទៀត សូមអាន realestate.com.kh