ព្រលានយន្តហោះថ្មីមួយប្រកាសធ្វើនៅខេត្តកោះកុង​



គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ គម្រោងផ្លូវរថភ្លើង គម្រោងព្រលានយន្តហោះ និងគម្រោងពង្រីកផ្លូវបានជម្រុញការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ជាលទ្ធផលវិស័យទេសចរណ៍បានកើនឡើងយ៉ាងឆាប់រហ័ស យោងទៅតាមក្រសួងទេសចរណ៍មានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជា ២.៧លាននាក់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ចំនួនភ្ញៀវទេសចរណ៍ដែលមានច្រើនជាងគេគឺ មកពីប្រទេសជិតខាង មានវៀតណាម ថៃ ចិន និងកូរ៉េខាងត្បួង។ ដូច្នេះហេដ្ឋានរចនាសម្ព័ន្ធនេះ កំពុងត្រូវបានប្រើប្រាស់ជាធនធានសំខាន់មួយដើម្បីឲ្យយុទ្ធសាស្ត្រទីផ្សារកាន់តែប្រសើរឡើង។ ការរំពឹងទុកពីការស្ថាបនា៖ បើទោះបីជាមិនមានការបង្ហាញពីតម្លៃ និងកាលបរិច្ឆេទរបស់គម្រោងពិតប្រាកដក៏ដោយ ក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន Tianjin Union Development Group (UDG) បានប្រកាសកាលពីសប្តាហ៍មុនថា ផែនការសាងសង់ព្រលានយន្តហោះតំបន់ឆ្នេរមួយត្រូវបានបានបញ្ចប់រួចរាល់ហើយ “ការស្ទង់មតិ ភូមិសាស្រ្ត និងការងាររចនាដំបូងត្រូវបានគេសន្និដ្ឋានថាជាព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិ។” នេះបើយោងតាមតំណាងមួយរូបមកពីក្រុមហ៊ុនUDG។ អ្នកតំណាងរូបនេះបានបន្ថែមថា “ការសាងសង់នេះគឺត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមដំណើរការរបស់ខ្លួន។” ក្រុមហ៊ុន Union Development Group បានចុះហត្ថលេខាលើកិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំ ជាមួយនឹងរដ្ឋាភិបាលលើដីសម្បទានចំនួន ៤៥,០០០ ហិកតានៅក្នុងស្រុកគិរីសាគរ និងបទុមសាគរចាប់តាំងពីឆ្នាំ២០០៨។ រួមជាមួយនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលធ្លាប់មានការបដិសេធទទួលយកនូវសំណើរសាងសង់ព្រលានយន្តហោះថ្មីពីក្រុមហ៊ុនថ្មីជាច្រើន ចំណែកឯក្រុមហ៊ុន UDG ត្រូវបានក្លាយជាដៃគូអភិវឌ្ឍព្រលានយន្តហោះយ៉ាងសំខាន់របស់ខេត្តនេះ។ ទិដ្ឋភាពជាក់ស្តែង៖ ភាគច្រើននៃចំនួនភ្ញៀវចូលមកកម្ពុជាតាមរយៈរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលមានចំនួនប្រហែល៩០ភាគរយនៃការមកដល់របស់ភ្ញៀវទេសចរទាំងនោះ។ ធៀបទៅនឹងតំបន់ឆ្នេរសមុទ្រវិញគឺទទួលបានត្រឹមតែ៨,៨ភាគរយនៃភ្ញៀវទេសចរដែលភាគច្រើនធ្វើដំណើរតាមជើងទឹក ឬតាមដីគោក។ អ្នកអភិវឌ្ឍន៍សង្ឃឹមថាការផ្លាស់ប្តូរនេះនឹងធ្វើឲ្យចំនួនទេសចរណ៍កើនឡើង។ ព្រលានយន្តហោះនេះ នឹងក្លាយជាផ្នែកមួយនៃគម្រោងធំៗដែលរួមបញ្ចូលទាំងរណីយដ្ឋានឆ្នេរតារាសាគ និងតំបន់ពាណិជ្ជ កម្មសេរីកំពង់ផែ និងមានគម្រោងជាច្រើនទៀតដូចជាគម្រោងពង្រីកព្រលានយន្តហោះក្រុងព្រះសីហនុ ការសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងខេត្តកោះកុងត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាកកស្ទះមួយចំនួនបាន។ ការអភិវឌ្ឍព្រលានយន្តហោះនេះនឹងក្លាយជាគម្រោងមួយរបស់ក្រុមហ៊ុន UDG ដែលមានទឹកប្រាក់៣,៨ពាន់លានដុល្លារ ក្នុងការប្រែក្លាយខេត្តកោះកុងឲ្យទៅក្នុងទិសដៅទេសចរណ៍សំខាន់របស់ប្រទេសកម្ពុជា។ នៅពេលព្រលានយន្តហោះនេះបានបញ្ចប់ត្រូវបានគេរំពឹងថានឹងនាំយកមកជាមួយ យន្តហោះប្រភេទធំ Airbus 380 និងអ្នកដំណើរប្រមាណ១០លាននាក់។ ព័ត៌មានលម្អិត សូមអាន realestate.com.kh
X
5s