ប្រទេសកម្ពុជានឹងមានមន្ទីរពេទ្យស្តង់ដារជប៉ុន​



កម្ពុជាមិនត្រូវបានគេទទួលស្គាល់ទេសម្រាប់ប្រព័ន្ធថែទាំសុខភាពក្នុងប្រទេស ដែលជាមូលហេតុដែលប្រជាជនកម្ពុជាជ្រើសរើសយកការធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ដើម្បីទទួលការព្យាបាល។ នេះជាហេតុផលនៃលក្ខខណ្ឌដែល “ទេសចរណ៍ដើម្បីសុខភាព”(health tourism) ត្រូវបានបង្កើត។ ប៉ុន្តែរដ្ឋាភិបាលត្រូវទទួលខុសត្រូវដោយខ្លួនឯងដើម្បីបង្កើតការជឿទុកចិត្តសម្រាប់គ្រូពេទ្យនិងការថែទាំសុខភាពនៅក្នុងស្រុក។ គម្រោងមន្ទីរថ្មីមួយនេះនឹងជួយដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាគោលដៅវិនិយោគផ្តោតសំខាន់សម្រាប់ការចូលនិវត្តន៍។ នៅពេលដែលមានវត្តមានមន្ទីរស្តង់ដារជប៉ុននេះមាននៅក្នុងប្រទេសកម្ពុជា អ្នកចូលនិវត្តន៍កាន់តែច្រើននឹងមកកាន់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាមានបរិយាកាសអំណោយផលសម្រាប់មនុស្សចាស់ និងការរស់នៅមានការចំណាយតិច ហើយប្រទេសនេះក្លាយជាប្រទេសដែលមានភាពទាក់ទាញសម្រាប់និវត្តន៍ជន ហើយកម្រិតការថែទំាសុខភាពនៅក្នុងប្រទេសចាប់ផ្តើមបន្តស្តង់ដាររបស់ខ្លួនកាន់តែប្រសើរ។ ការដោះស្រាយលើភាពចាំបាច់៖ សម្រាប់ផ្នែកនៃការផ្តួចផ្តើមក្នុងការកាត់បន្ថយភ្ញៀវជាលក្ខណៈទេសចរសុខភាពដែលធ្វើដំណើរទៅប្រទេសជិតខាងដូចជាប្រទេសថៃ ដើម្បីទទួលយកការថែទាំផ្នែកវេជ្ជសាស្រ្ត រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិនិយោគឯកជនបរទេស ធ្វើការអភិវឌ្ឍលើសេវាកម្មថែទាំសុខភាពដែលមានគុណភាពក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយ។ មួយក្នុងចំណោមការវិនិយោគលក្ខណៈឯកជនទាំងនេះរួមមាន មន្ទីរពេទ្យ Sunrise Japan Hospital របស់ជប៉ុន។ មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យមានគ្រែចំនួន៥០ នឹងត្រូវចាប់ផ្តើមការប្រឹក្សាយោបល់របស់ខ្លួនលើកដំបូង នៅថ្ងៃទី ១៧ ខែតុលា ដែលនឹងចូលជាមន្ទីរពេទ្យមានចំណាត់ថ្នាក់ល្បីឈ្មោះជាផ្លូវការនៃ មន្ទីរពេទ្យលំដាប់ខ្ពស់នៅទីក្រុងភ្នំពេញ ដូចជាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យនៃសាកលវិទ្យាល័យអន្តរជាតិសុខសែន និងមន្ទីរសម្រាកព្យាបាល Embassy Medical Center។ ទោះបីជាមិនមានការធានាអ្វីយ៉ាងណាក៏ដោយទៅលើការផ្តល់ជូនសេវាដល់អ្នកដែលមានប្រាក់ចំណូលទាប ថ្លៃព្យាបាលជម្ងឺនឹងនៅតែមានកម្រិតទាបជាងមន្ទីរពេទ្យ និងមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី និងថៃ ។ ប្រសិនបើការផ្តល់ជូននោះមិនគ្រប់គ្រាន់ទេ មូលនិធិមួយក៏នឹងបង្កើតឡើងដើម្បីជួយដល់អ្នកជំងឺ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានការថែទាំសុខភាពដែលមានគុណភាពត្រឹមត្រូវ។ ការដោះស្រាយបញ្ហា៖ លោក Yoshifumi Hayashi ប្រធានមន្ទីរពេទ្យ Sunrise របស់ជប៉ុនបាននិយាយថា “នៅទីនេះ មិនមានវត្តមានខ្ញុំ ប្រហែលករណីមួយចំនួនមិនអាចដោះស្រាយបានទេ។” នេះគឺជាអ្វីដែលមន្ទីរពេទ្យនេះចង់ធ្វើឱ្យប្រសើរឡើង។ បុគ្គលិករបស់មន្ទីរពេទ្យ ៨០ នាក់ ដែលមិនមែនជាជនជាតិជប៉ុនត្រូវ បានបញ្ជូនទៅបណ្តុះបណ្តានៅជប៉ុនរួចទៅហើយ លោកវេជ្ជបណ្ឌិត Hayashi សង្ឃឹមថាសិស្ស និស្សិតមកពីសាកលវិទ្យាល័យ និងវេជ្ជបណ្ឌិតពីមន្ទីរពេទ្យផ្សេងគ្នាក៏អាចប្រើប្រាស់មន្ទីរពេទ្យមួយនេះដើម្បីជួយសម្រួលដល់ការរៀនសូត្រ។ ទាក់ទងនៅនឹងឱកាសសិក្សាថ្មីៗជាច្រើន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពីការអភិវឌ្ឍថ្មីដូចជាមន្ទីរពេទ្យSunriseជប៉ុននឹងមិនត្រឹមតែបម្រើដល់ផលប្រយោជន៍សម្រាប់តែប្រជាពលរដ្ឋប៉ុណ្ណោះទេ។ លោកបានពន្យល់ថា “ការមានមន្ទីរពេទ្យដែលមានស្តង់ដាខ្ពស់បែបនេះគឺមិនមែនគ្រាន់តែផ្តល់អត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានោះទ វាបង្កើតការទុកចិត្តក្នុងចំណោមវិនិយោគិន និងភ្ញៀវទេសចរជាមួយនឹងការនាំយកទឹកប្រាក់មកជាមួយ ដែលបានផ្តល់ជាជំនួយសម្រាប់ទាំងវិស័យសុខាភិបាល និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ចូលអានព័ត៌មាននេះលម្អិតនៅ realestate.com.kh
X
5s