ជំនឿរបស់វិនិយោគិនកើនឡើងនៅក្នុងទីផ្សារកម្ពុជា ស្របពេលគ្រួសារកម្រិតជីវភាពមធ្យមរីកចម្រើន
វាមានភាពងាយស្រួលក្នុងការនិយាយអំពីគម្រោងដែលកំពុងដំណើរការ និងគម្រោងបញ្ចប់រួចរាល់ នៅប្រទេសកម្ពុជាបច្ចុប្បន្ន ដោយសារមានភាពសម្បូរបែបនៃគម្រោងទាំងនេះ។ ប៉ុន្តែអ្វីដែលគេ កម្រលើកមកនិយាយនោះគឺជាកត្តាដែលរួមចំណែកបង្កើនឱកាសនៅក្នុងប្រទេសទាំងសម្រាប់ពលរដ្ឋក្នុងស្រុក និងជនបរទេស ដែលនគាំទ្រដល់ការអភិវឌ្ឍន៍ដោយនិរន្តរភាពនៃឧស្សាហកម្មអចលនទ្រព្យទាំងមូល ហើយបង្កើតទៅជាការលក់ចេញលើកទី២ដល់ខ្លាំងក្លា និងទីផ្សារវិស័យជួលនៅក្នុងពេលអនាគត។
កត្តាទាំងពីរនោះ គឺជាលំហូរប្រាក់ចំណូលរបស់ជាតិ និងស្ថានភាពប្រាក់ចំណូលរបស់ពលរដ្ឋ។ កំណើននៃកត្តាទាំងពីរនេះ មានផលប៉ះពាល់ខ្លាំងលើកំណើននៃវិស័យអចលនទ្រព្យឧស្សាហកម្ម។
កត្តាទាំងពីរនេះជាសូចនករថ្មីម្តងទៀតនៅក្នុងការស្រាវជ្រាវ និងរបាយការណ៍នៅពេលថ្មីៗដូចជា៖ របាយការណ៍របស់World Bank ដែលបច្ចុប្បន្នកម្ពុជាបានផ្លាស់ប្តូរប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបរួមចំណែកជាប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ខ្ពស់ជា ១,០២៦ ដុល្លារក្នុងមួយឆ្នាំ ។ ធនាគារWorld Bank បានដាក់ចំណាត់ថា្នក់ប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលមានចំណូលជាមធ្យមប្រចាំឆ្នាំចន្លោះពី ១,០២៦ ដុល្លារ និង៤,០៣៥ដុល្លារ។ ប្រទេសកម្ពុជាទើបតែចូលជាមួយទម្រង់មួយនេះ។
ការជាប់ទាក់ទងនៃប្រាក់ចំណូលកម្រិតខ្ពស់៖
មានជំនឿដ៏មុតមាំដោយវិនិយោគិនក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងកើនឡើង។ ហើយចំណែកមួយនៃកំណើនៃទំនុកចិត្តនឹងតែងតែរួមបញ្ចូលជាមួយអត្រានៃភាពគ្មានការងារធ្វើកម្រិតទាប និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងទូទាំងប្រទេស។ នៅពេលចុងក្រោយនឹងឈានទៅដល់កំណើនប្រាក់ចំណូលក្នុងស្រុកសរុបកម្រិតខ្ពស់ប្រកបដោយនិរន្តរភាព ដែលមានភាពល្អប្រសើរ សម្រាបអាជីវកម្ម។
ប៉ុន្តែតើអ្វីជាអត្ថន័យជាក់លាក់សម្រាប់ទីផ្សារអចលនទ្រព្យ?
ដោយភាពសមញ្ញនោះ គឺមានន័យថាមនុស្សនៅក្នុងប្រទេសបច្ចុប្បន្នអាចទិញអចលនទ្រព្យកម្រិតខ្ពស់ ដែលមានការលំបាកក្នុងការទិញបានដូចនេះក្នុងពេលកន្លងមកដោយសារតែប្រាក់ចំណូលទាប។
អ្នកទិញក្នុងស្រុកគឺប្រហែលជាអាចទទួលបានកម្ចីទិញផ្ទះ និងហិរញ្ញវត្ថុ សម្រាប់ការទិញអចលនទ្រព្យរបស់ពួកគេនៅពេលអនាគត។
ដូច្នេះ សម្រាប់វិនិយោគិនប្រាក់ចំណេញពីការជួលត្រលប់ដ៏មានសក្តានុពលរបស់អ្នក និងតម្លៃជួល គឺត្រូនឹងបានពង្រឹងបន្ថែម។ តាមកជាក់ស្តែង តម្លៃដីនៅទីក្រុងភ្នំពេញកើនឡើង ១៥% នៅឆ្នាំ២០១៣ ហើយបន្តកើនឡើងចាប់ទាំងពីពេលនោះមក។
ចំនួននៃពន្ធប្រាក់ចំណូលក៏ត្រូវបានប្រមូលផលដែររដ្ឋាភិបាលនឹងមានទំហំបន្ថែមទៀតសម្រាប់គោលនយោបានដើម្បីជួលដំណើរការនៅក្នុងប្រទេសដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ។
ប្រាក់ចំណូលនៅក្នុងទីផ្សារដែលងើបឡើង៖
ការងើបឡើើងនៃទីផ្សារដូចជាប្រទេសប្រទេសកម្ពុជាគឺជាទីកន្លែងមួយដ៏ល្អបំផុតសម្រាប់ការវិនិយោគ ដោយសារ GNI និងកំណើនប្រាក់ចំណូលក្នុងស្រុកសរុប(GDP) គឺទើបតែចាប់ផ្តើមកើនឡើង។ នេះគឺមានន័យថា មានដំណើរការកើនឡើងយ៉ាងច្រើនដែលត្រូវអនុវត្តន៍ និងឱកាសច្រើនទៀតមិនទាន់កើតមានឡើងសម្រាប់អ្នកដែលឈានជើងចូលក្នុងទីផ្សារពីដំបូង។
វិនិយោគទឹកប្រាក់របស់អ្នកនៅក្នុងប្រទេសដែលអាចរំពឹងថាទទួលបានជោគជ័យនៅពេលអនាគតនឹងផ្តល់ឲ្យអ្នកនូវផលចំណេញត្រលប់ច្រើនជាងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់រួចទៅហើយ។
ប្រាកដណាស់ ការងើបឡើងនៃទីផ្សារក៏ជួបប្រទះហានិភ័យខ្ពស់ផងដែរ ប៉ុន្តែសម្រាប់ប្រទេសដូចជាកម្ពុជា ស្ថេរភាពនយោបានជាករណីលេចធ្លោក្នុងតំបន់ ក៏ដូចជាអត្រាកំណើននៃសេដ្ឋកិច្ចផលដែរ។ នេះគឺការជួយដល់វិនិយោគិន នូវការធានាថាវិនិយោគិនធ្វើការបណ្តាក់ទុនរបស់ពួកគេនៅក្នុងប្រទេសដោយគ្មានការព្រួយបារម្ភ។
សម្រាប់វិនិយោគិនបច្ចុប្បន្នជាពេលដែលត្រូវពិចារណាឲ្យបានម៉តចត់ពីកម្ពុជាដែលជាទិសដៅមួយ សម្រាប់ការវិនិយោគអចលនទ្រព្យ ជាមួយសក្តានុពលកំណើននៃផលចំណេញត្រលប់ពីការវិនិយោគ។ ប្រសិបបើអ្នករងចាំរយៈពេលវែងនោះប្រហែលជានឹងបាត់បង់ឱកាស។