ផ្ទះ(មានបន្ទប់គេង៤) ទាំង១០កន្លែង ដែលមានតម្លៃថ្លៃបំផុតនៅសហរដ្ឋអាមេរិក!
នៅឆ្នាំ២០១៥នេះ ក្រុមហ៊ុនអចលនទ្រព្យColdwell Banker បានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន ដោយសិក្សាលើតម្លៃផ្ទះចំនួន ៨១ ០០០ ដែលមានទំហំប្រហាក់ប្រហែលគ្នា (ភាគច្រើនមានបន្ទប់៤) ដែលមានតម្លៃថ្លៃបំផុតក្នុងទីផ្សាររបស់អាមេរិក។ ក្នុងនោះរដ្ឋCalifornia ជារដ្ឋដែលសម្បូរផ្ទះមានតម្លៃថ្លៃជាងគេ។
ខាងក្រោមនេះ គឺជាឈ្មោះផ្ទះដែលមានបន្ទប់៤ទាំង១០កន្លែង ហើយថ្លៃជាងគេនៅអាមេរិក៖
១០) Redwood City រដ្ឋ California
តម្លៃមធ្យម ១,៣៦លានដុល្លារ
Redwood City ស្ថិតក្នុងចន្លោះរវាង ទីក្រុងSan Francisco និង ទីក្រុងSan Jose។ ជាប្រភេទផ្ទះសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដូចជា ក្រុមហ៊ុន Oracle នឹង Electroni Arts ជាដើម។ ជាផ្ទះថ្លៃបំផុតសំដាប់លេខ ៤ក្នុងឆ្នាំ២០១៤។ មានបន្ទប់គេង ៤។
៩) Orono ស្ថិតក្នុង រដ្ឋMinnesota
តម្លៃមធ្យម ១,៣៨លានដុល្លារ
Orono ស្ថិតក្នុងភាគខាងត្បូងនៃឆ្នេរ Lake Minnetonka។ មានបន្ទប់គេង ៤ នឹងអាងហែលទឹក ១។
៨) Sunnyvale រដ្ឋ California
តម្លៃមធ្យម ១,៤៥លានដុល្លារ
Sunnyvale ស្ថិតចំកណ្ដាលនៃទីក្រុង Salicon Valley។ វាមានមុខងារពិសេសជាការការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជាក្រុមហ៊ុន Juniper Network, Fortinet នឹង Yahoo ជាដើម។ មានបន្ទប់គេង ៤សាងសង់នាឆ្នាំ ១៩៥៩។
៧) San Mateo រដ្ឋ California
តម្លៃមធ្យម ១,៤៦លានដុល្លារ
San Mateo ស្ថិតក្នុងចន្លោះរវាង ទីក្រុង San Jose នឹង San Francisco។ ក្នុងឆ្នាំ ២០១៤ ផ្ទះប្រភេទនេះជាប់ជាផ្ទះថ្លៃជាងគេលំដាប់លេខ ៩។ មានបន្ទប់គេង ៤ សាងសង់នាឆ្នាំ ១៩៦៦ បច្ចុប្បន្នត្រូវបានកែប្រែផ្ទះបាយនឹងកន្លែងអង្គុយលេង។
៦) Arcadia រដ្ឋ California
តម្លៃមធ្យម ១.៥៤លានដុល្លា
Arcadia គឺជាប្រភេទផ្ទះស្ថិតក្នុងភាគខាងត្បូងនៃ ទីក្រុង Los Angeles។ ផ្ទះនេះមានបន្ទប់គេង ៤ហើយបានសាងសង់នាឆ្នាំ ១៩៥៣ ប៉ុន្តែថ្មីៗនេះគេបានរចនាផ្ទះនេះសារជាថ្មី។
៥) Los Gatos រដ្ឋ California
តម្លៃមធ្យម ១,៥៧លានដុល្លារ
Los Gatos មានទីតាំងស្ថិតក្នុងឆ្នេរសមុទ្រ Francisco។ ផ្ទះប្រភេទនេះមានបន្ទប់គេង ៤ ហើយទេសភាពនៅទីនោះគឺព័ទ្ធជុំវិញដោយភ្នំ នឹងដើមឈើដែលមានដើមក្រហម(Redwood Trees)។
៤) Cupertino រដ្ឋ California
តម្លៃមធ្យម ១,៦៦លានដុល្លារ
Cupertino ជាបេះដូងនៃទីក្រុង Silicon Valley ហើយជាប្រភេទផ្ទះសម្រាប់ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន Apple។ ផ្ទះនេះមានបន្ទប់គេង ៤ សាងសងនាឆ្នាំ ១៩៤៨។
៣) Saratoga រដ្ឋ California
តម្លៃមធ្យម ១,៩៨លានដុល្លារ
Saratoga មានបន្ទប់គេង៤ ហើយបានសាងសងនាឆ្នាំ១៩៧៥។ មានទីតាំងស្ថិតនៅភាគខាងលិចនៃ Silicon Valley ។ ផ្ទះប្រភេទនេះត្រូវបានគេស្គាល់ថាជាកន្លែងផលិតស្រា នឹងហាងលក់ទំនិញ។ ផ្ទះនេះជាផ្ទះថ្លៃបំផុតលំដាប់លេខ ៣ ក្នុងឆ្នាំ ២០១៤ នឹង ២០១៣។
២) Palo Alto រដ្ឋ California
តម្លៃមធ្យម ២,០៦លានដុល្លា
Palo Alto មានបន្ទប់គេង ៤ ហើយត្រូវបានសាងសងក្នុងឆ្នាំ ១៩៥៧។ ផ្ទះប្រភេទនេះភាគច្រើនគឺសម្រាប់អ្នកមានទ្រព្យសម្បត្តិរស់នៅ ជាក់ស្ដែងលោក Mark Zucherberg នឹងប្រពន្ធរបស់គាត់នាង Marissa Mayer ក៏ស្នាក់នៅផ្ទះប្រភេទនេះដែរ។
១) Newport នៅឆ្នេរខ្សាច់រដ្ឋ California
តម្លៃមធ្យម ២,២៩ លានដុល្លារ
Newport Beach ជាផ្ទះមានបន្ទប់គេង ៤ សងនៅច្រាំងសមុទ្រ មានឆ្នេរខ្សាច់នៅពីមុខផ្ទះរួមទាំងមានទូកធំ២។ ទីតាំងផ្ទះស្ថិតក្នុងតំបន់សង្គមអ្នកមានទ្រព្យសម្បត្តិរបស់អាមេរិករស់នៅ ៕