ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ កែសម្រួលតួនាទី និងការទទួលខុស ត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី​



ប្រកាសអន្តរក្រសួងរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពីការកែសម្រួល តួនាទី និងការទទួលខុសត្រូវរបស់ រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី។ ប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលប្រការ ៩ នៃប្រកាសអន្តរក្រសួងលេខ ២១៥ ប្រក/ដនស.បផ ចុះថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០០៥ បានធ្វើការកែប្រែដោយមានការបញ្ជាក់លម្អិតថា៖ មេឃុំ ចៅសង្កាតមាន ភារកិច្ចជាអ្នកបញ្ជាក់លិខិតលក់ លិខិតលក់ផ្តាច់ អំណោយផ្តាច់ កិច្ចសន្យាបញ្ចាំ ដាក់ធានា ហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង កិច្ចសន្យាបង្កើតសេវភាព ផលុបភោគ អាស្រ័យលើការព្រមព្រៀង របស់គូភាគី។ ក្នុងការបញ្ជាក់ មេឃុំ ចៅសង្កាត់ ត្រូវយកចិត្តទុក ដាក់និងទទួលខុសត្រូវលើ អត្តសញ្ញាណអចលនវត្ថុដែលកម្មវត្ថុនៃកិច្ចសន្យា និងអត្តសញ្ញាណនៃគូភាគីនៃកិច្ចសន្យា៕
img1
img2
ផ្ដល់សិទ្ធិ៖ realestate.com.kh
X
5s