​កូរ៉េខាងជើង​ ​កំពុង​រៀបចំ​បាញ់​​មីស៊ីល​ជាថ្មី​​



កូរ៉េខាងជើង​ ​កំពុង​រៀបចំ​ការ​បាញ់​​គ្រាប់​មីស៊ីល​នា​ពេល​ឆាប់ៗ​ខាង​មុខ​​ ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ ​មិន​ឲ្យ​មាន​ការ​ធ្វើដំណើរ​តាម​តំបន់​​សមុទ្រ​​​របស់​ខ្លួន​។ ​នេះ​បើ​តាម​​ការ​ចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន Yonhap​របស់​កូរ៉េខាងត្បូង​។ ​ ​​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ ​បាន​ចេញ​សេចក្តី​ប្រកាស​​មិន​ឲ្យ​​ប្រជាជន​របស់​ខ្លួន​ ​ធ្វើ​ដំណើរ​តាម​តំបន់​សមុទ្រ​​​នៅ​តំបន់​​ក្បែរ​កំពង់ផែ​Wonsan ​ចាប់​ពី​ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិកា ​រហូត​ដល់​ថ្ងៃ​ទី​៧​ខែតុលា​​។ ​តាមរយៈ​ការ​ប្រកាស​នេះ​ ​គេ​សន្និដ្ឋាន​ថា​ ​កូរ៉េខាងជើង​ទំនង​ជា​រៀបចំ​​ការ​បាញ់​គ្រាប់​មីស៊ីល​​ជា​មិន​ខាន ​ព្រោះ​វា​ជា​អ្វី​ដែល​ប្រទេស​នេះ​ធ្លាប់​ធ្វើ​កន្លង​មក ។​​ ​​ជុំវិញ​បញ្ហា​នេះ​ដែរ​ ​ខាង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុង​តាមដាន​​ ​ស្ថានភាព​​នេះ​ផង​ដែរ​​ដើម្បី​ប្រាកដ​ថា ​​វា​មិន​បង្ក​បញ្ហា​សន្តិសុខ​ដល់​ប្រទេស​របស់​ខ្លួន​ ​ខណៈ​ភាព​តានតឹង​រវាង​ភាគី​ទាំង​ពីរ​មិន​ទាន់​អាច​រសាយ​នៅ​ឡើយ​។ ​សូម​បញ្ជក់​ថា ​កូរ៉េខាងជើង​​បាន​រង​​ទណ្ឌកម្ម​ជាច្រើន​ពី​សំណាក់​អង្គការ​សហប្រជាជាតិ​ ​និង ប្រទេស​មហាអំណាច​ជុំវិញ​ ​​​កម្ម​វិធី​នុយក្លេអ៊ែរ​​របស់​ខ្លួន​។ ​យ៉ាងណាក៏ដោយ​ ​​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​​ ​​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​នេះ​ឡើយ​ ​បើ​ទោះបីជា​ទទួល​ទណ្ឌកម្ម​ច្រើន​​ក្តី​៕​ ​ដោយ​៖ ​អ៊ុន​ ​ភក្តី ​ប្រភព៖ Reuters ​
X
5s