​ប្រយោជន៍​សំខាន់​៤​យ៉ាង​ ​​​​​ទទួល​បាន​​ពី​ការ​បរិភោគ​ផ្លែ​ត្របែក​​ ​​ដែល​អ្នក​ស្មាន​មិនដល់​!​​



​ផ្លែ​ត្របែក​ ​គឺ​ជា​ផ្លែ​ម្យ៉ាង​​មាន​រសជាតិ​​ឆ្ងាញ់ពិសា​​ ​ដែល​​មនុស្ស​ភាគច្រើន​​​កម្រ​មើល​រំលង​ណាស់​។ ​​​ម្យ៉ាង​វិញ​ទៀត​ ​ផ្លែ​ប្រភេទ​នេះ​គឺ​ងាយ​នឹង​រក​ទេ​​ ​​ព្រោះ​បើ​នៅ​តាម​ទី​ជនបទ​​គឺ​សម្បូរ​ខ្លាំង​ណាស់​ ​ព្រោះ​​ដើម​របស់​វា​មិន​​​ពិបាក​ដាំ​ ​និង ថែ​ទាំ​​ដូច​​ប្រភេទ​ផ្លែឈើ​ ​និង ​រុក្ខជាតិ​ដទៃ​ទៀត​។ ​ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ជាប់​ចិត្ត​ ​ត្របែក​ក៏​មាន​គុណប្រយោជន៍​ជាច្រើន​ទៀត​ដែល​លោក​អ្នក​មិន​បាន​ចាប់​អារម្មណ៍​។ ​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ ​បើ​អ្នក​បរិភោគ​ច្រើន​ហួស​កម្រិត​វា​នឹង​បណ្តាល​ឲ្យ​ឆ្អល់​ ​ឬ​ ​ឈឺ​ពោះ​ដែរ​​។ ​ខាង​ក្រោម​នេះ​ ​គឺ​ជា​គុណ​ប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ត្របែក​៖ ​១) ​ជួយ​​ពង្រឹង​សុខភាព​ភ្នែក​៖ ផ្លែ​ត្របែក​សម្បូរ​ទៅ​ដោយ​​វីតាមីនA ​ដែល​ការ​ស្រាវជ្រាវ​ខ្លះ​លើក​ឡើង​ថា ​​ច្រើន​ជាង​ផ្លែក្រូច​រហូត​ដល់​ទៅ​១០​ដង​។ ​វីតាមីនA​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​​ ​ជួយ​ពង្រឹង​ដល់​សុខ​ភាព​ភ្នែក​របស់​ឲ្យ​ ​មើល​​ឃើញ​កាន់​តែ​ច្បាស់​។ ២)​ជួយ​សម្រួល​សម្ពាធ​ឈាម​៖​ ​បច្ចុប្បន្ន​ ​មាន​មនុស្ស​ជាច្រើន​​មាន​បញ្ហា​ឡើង​សម្ពាធ​ឈាម​ខ្លាំង ​ដែល​​វា​អាច​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ​ប្រសិនបើ​​មិន​​​អាច​ប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​ទាន់​ពេល​វេលា។ ​​សម្រាប់​ផ្លែ​ប្របែក​នេះ​ ​គឺ​មាន​​កាឡូរី​​មិន​ខ្ពស់​ពេក​នោះ​ទេ​ ​ពោល​គឺ​​ក្នុង​ត្របែក​១០០​​​ក្រាម​​គឺ​មាន​​៦៨​កាឡូរី​ ​ដូច្នេះ​ហើយ​វា​នឹង​មិន​បណ្តាល​ឲ្យ​អ្នក​ធាត់​លើស​ទម្ងន់​នោះ​ឡើយ​។ ​បើ​​តាម​ការស្រាវជ្រាវ​របស់​ the Journal of Human Hypertension ​កាល​ពី​ឆ្នាំ​១៩៩៣​​បង្ហាញ​ថា ​ការ​បរិភោគ​ប្របែក​​​នឹង​ជួយ​សម្រួល​ដល់​បញ្ហា​លើស​សម្ពាធ​ឈាម​។​ ៣) ​ជួយ​​ធ្វើ​ឲ្យ​ស្បែក​ស្អាត​៖​ ​សម្រាប់​អ្នក​ដែល​ចង់​បាន​ស្អាត​ស្បែក​​នោះ​ ​គឺ​ផ្លែ​ត្របែក​​ពិត​ជា​​​ផ្នែក​មួយ​សំខាន់​ដែល​អាច​ជួយ​អ្នក​បាន​។ ​​ផ្លែ​ត្របែក​​ ​គឺ​សម្បូរ​ទៅ​ដោយ​​វីតាមីន​c ច្រើន​ជាង​​ក្រូច​ទៅ​ទៀត​ ​ដែល​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ស្អាត​​ ​មិន​ឆាប់​ចាស់​។​ ៤​)​ជួយ​សម្រួល​ដល់​ការ​រំលាយអាហារ​៖​ ​បច្ចុប្បន្ន​នេះ​ ​មាន​មនុស្ស​ជាច្រើន​មាន​បញ្ហា​​ប្រព័ន្ធ​រំលាយ​អាហារ​ ​​ដោយសារ​កត្តា​ច្រើន​​យ៉ាង​ ​ជាពិសេស​គឺ​​មិន​ទទួល​ទាន​​បន្លែ​ ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​​។ ​ចំពោះ​​ផ្លែ​ត្របែក​​នេះ​ ​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​​ ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ ​ព្រោះ​វា​សម្បួរ​ទៅ​ដោយ​​កាក​សរសៃ​​ហ្វៃប៊ឺ​ (Fiber) និង​ ​ប៉ូតាស្យូម​ខ្ពស់​។​ ​ដូច្នេះ​ហើយ​ ​អ្នក​គួរ​តែ​បរិភោគ​ផ្លែ​ប្របែក​នេះ​​ឲ្យ​បាន​ច្រើន​ ​​ហើយ​ព្យាយាម​កាត់បន្ថយ​ការ​បរិភោគ​សាច់​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​៕​ ដោយ​៖ រតនា ​វិចិត្រ​ ​ប្រភព៖ www.lifehack.org
X
5s