​ក្រុមហ៊ុន​​ CBRE៖ ​តម្លៃ​ដី​នៅ​ភ្នំពេញ​ត្រីមាស​ទី​១​ កើន​ឡើង​ ៤,៨%​​



អ្នកជំនាញ ក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យធំមួយនៅកម្ពុជា បានឱ្យដឹងថាតម្លៃដីនៅរាជធានីភ្នំពេញកើនឡើងជិត ៥%ក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការចុះផ្សាយដោយ realestate.com.kh

លោក Chris Hobden អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ សេវាផ្ដល់ប្រឹក្សាយោបល់ និងវាយតម្លៃ នៅក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ៖«ទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញ បានកើនឡើងសកម្មភាពអភិវឌ្ឍន៍ច្រើនគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយការវិនិយោគលើវិស័យសំណង់ និងសំណង់លំនៅឋានដែលបានបើកសម្ពោធ គឺកើនឡើង ២៦៧% និងជាង ៦០%ធៀបនឹងឆ្នាំទៅមិញ។ តម្លៃដីបានកើនឡើងក្នុងកម្រិតមធ្យមប្រមាណ ៤,%ក្នុងត្រីមាសទី១ ឆ្នាំនេះនៅក្នុងខណ្ឌចំនួន ៦។ ដោយឡែក ខណ្ឌជ្រោយចង្វា កើនឡើង ៨,%ដែលធ្វើឱ្យតម្លៃដីកើនឡើងដល់កម្រិត ២០៨%គិតចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០១០ ដោយសារតែអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សកម្មភាពអភិវឌ្ឍន៍ក្រុមហ៊ុនក្នុងស្រុក និងការបន្តពង្រីកទីក្រុង»

តាមប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា ខុនដូប្រមាណ ៤១៥៨ឯកតានៃគម្រោងចំនួន ៨បានប្រកាសនៅត្រីមាសទី១ ឆ្នាំនេះដែលធ្វើឱ្យមានកំណើន ៦១,%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញ។ ដោយឡែក ការវិនិយោគនៃវិស័យសំណង់គឺមានទំហំប្រមាណ ១,៦៥ពាន់លានដុល្លារនៅត្រីមាសទី១ កើនឡើងប្រមាណ ២៦៧%បើធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០១៥ (កាលនោះមានទំហំ ៤៤៨លានដុល្លារ)

ដោយ៖ រតនៈវិភូ ផ្ដល់សិទ្ធិ៖ realestate.com.kh

X
5s