ដីនៅតាមតំបន់ជាយទីក្រុង ត្បូងឃ្មុំ កំពុងមានតម្រូវការ
នៅពេលដែលទីក្រុងត្បូងឃ្មុំ កំពុងទទួលបានអភិវឌ្ឍខ្លួនក្លាយជាទីក្រុងរណបគំរូមួយរបស់ប្រទេសកម្ពុជា តម្លៃដីនៅជាយក្រុង ដែលស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍបានឡើងថ្លៃយ៉ាងខ្លាំង ដោយសារក្រុមអ្នកវិនិយោគ បានប្រមើលឃើញពីសក្តានុពលនៃកំណើនឆាប់រហ័សក្នុងខេត្តថ្មីមួយនេះ តាមរយៈការទិញលក់ដីធ្លី ដែលនៅជាប់ផ្លូវ ធំ/ផ្លូវជាតិ ដើម្បីធ្វើពាណិជ្ជកម្ម និងរបរលក់ដូរមួយចំនួននៅក្នុងពេលអនាគត។
ទីក្រុងត្បូងឃ្មុំ គឺជាទីប្រជុំជនមួយក្នុងខេត្តត្បូងឃ្មុំ ដែលបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៣ ហើយវាក៏ជាទីក្រុងថ្មីមួយក្នុងប្រទេសកម្ពុជា ដែលមានតំបន់ចម្រុះ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពិសេសៗដែលត្រូវបានពិភាក្សារួច មុនពេលការសាងសង់ជាផ្លូវការចាប់ផ្តើម។
លោក ស៊ន ស៊ាប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានធ្វើទស្សនកិច្ចនៅការដ្ឋានផ្ទាល់នៅថ្ងៃឈប់សម្រាកនាទិវាបុណ្យចូលឆ្នាំខ្មែរ ដើម្បីពិនិត្យលើការវិវត្តនៃគម្រោងសាងសង់នឹងសិក្សាពីឱកាសក្នុងការវិនិយោគលើដីធ្លីទាំងនោះ ដោយលោក បាននិយាយថា គម្រោងសាងសង់ផ្លូវនោះត្រូវបានដំណើរការហើយ។
ការចែកផ្តាច់តំបន់ជាផ្នែកៗត្រូវបានសម្រេច និងចុះហត្ថលេខានៅនឹងកន្លែងរួចរាល់ហើយ ដែលក្នុងនោះរួមមានទាំង តំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម លំនៅឋាន និងតំបន់រដ្ឋបាល។
លោក ស៊ាប បាននិយាយថា ៖ «បណ្តុំនៃតំបន់ផ្សេងៗគ្នា ទីវាលទំនេរពណ៌បៃតង និងទីជម្រាលក្នុងទីក្រុងនោះ នឹងបង្កើតបានជាទីក្រុងមួយ ដែលស្រដៀងគ្នាទៅនឹងទីក្រុងនៅប្រទេសលោកខាងលិច»។
ចៅហ្វាយខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ បាននិយាយនៅសប្តាហ៍នេះថា គម្រោងថ្មីនេះ នឹងបញ្ចប់សកម្មភាពសាងសង់ផ្លូវធ្វើដំណើរគោលរបស់ខ្លូននៅក្នុងទីតាំងភូមិសាស្ត្រនៃគម្រោងអភិវឌ្ឍន៍ មុនពេលរដូវវស្សាចូលមកដល់ ទន្ទឹមនឹងនោះប្រព័ន្ធផ្គត់ផ្គង់ទឹកប្រើប្រាស់ គឺនឹងត្រូវបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០១៧។
យោងតាមប្រសាសន៍របស់លោក ច័ន្ទ មិនទាន់មានក្រុមហ៊ុនឯកជនណាមួយ ធ្វើការវិនិយោគទុនក្នុងគម្រោងសាងសង់អគារថ្មីនៅឡើយ។ អត្ថបទលម្អិតសូមអាន realestate.com.kh ...
ផ្ដល់សិទ្ធិ៖ realestate.com.kh