វិធី​៥​យ៉ាង​ដែល​អ្នក​អាច​រស់​នៅ​បានតាម​បែប​សន្សំ​សំចៃ ​ ​ដើម្បី​សាង​ជីវិត​​​ដ៏​រុងរឿង​



មនុស្សយើងត្រូវការចំណាយប្រាក់ជាច្រើនក្នុងជីវិតប្រចាំថ្ងៃ។ អ្នកត្រូវស្វែងយល់ពីអ្វីដែលអ្នកចង់បាន និង អ្វីដែលចាំបាច់ ឬ ជាសេចក្តីត្រូវការ។ ខាងក្រោមនេះជាវិធី៥យ៉ាងដែលអ្នកអាចរស់នៅបែបសន្សំសំចៃដែលអ្នករាល់គ្នាត្រូវដឹង៖

១)​​ ដឹងពីប្រាក់របស់អ្នក ៖ អ្នកត្រូវដឹងពីប្រាក់ចំណាយ នឹង​ប្រាក់ចំណូលរបស់អ្នក។ អ្នកត្រូវដឹងថាអ្នកបានចំណាយលើអ្វីខ្លះ។ បើអ្នកគ្មានគម្រោងនេះទេ អ្នកមិនអាចសន្សំលុយបានច្រើនឡើយ។

២) រស់បែបសាមញ្ញ ៖ ការរស់នៅបែបធម្មតាអាចជួយអ្នកសល់លុយជាច្រើន។ អ្នកអាចកាត់បន្ថយការចំណាយ ឬ បង្កើនប្រាក់ចំណូលរបស់អ្នក។ បើដូច្នោះទេ អ្នកមិនអាចរួចផុតពីភាពដាច់យ៉ៃឡើយ។

៣) យល់ពីភាពខុសគ្នារវាងការចំណាយនិងវិនិយោគ ៖ ចំណាយនិងវិនិយោគមើលទៅហាក់ដូចជាដូចគ្នា ក៏ប៉ុន្តែវាខុសគ្នាទាំងស្រុង។ ការចំណាយគឺជាការចំណាយប្រាក់ដែលមិនផ្តល់ប្រយោជន៏មកវិញ។ ការវិនិយោគគឺជាការចំណាយប្រាក់ដែលអាចផ្តល់ប្រយោជន៏នៅថ្ងៃអនាគត។

៤) ទិញទំនិញដែលមានគុណភាព ៖ ការសន្សំមិនមានន័យថាអ្នកត្រូវទិញទំនិញដែលមានតម្លៃថោកនោះទេ តែអ្នកគួរទិញទំនិញដែលមានគុណភាពខ្ពស់។ ពេលខ្លះស្បែកជើងដែលមានតំលៃ$២០​ប្រើបានតែបីខែ បើជាស្បែលជើង$៧០អាចប្រើដលើទៅបីឆ្នាំ។

៥)​ យល់ពីភាពខុសគ្នារវាងចំណង់និងតម្រូវការ ៖ វាជារឿងដ៏ល្អមួយបើអ្នកអាចបែងចែករវាងចំណង់និងតម្រូវការ។ បើអ្នកមិនអាចសមត្ថភាពនេះទេ អ្នកមិនអាចមានលុយឡើយ ហើយអ្នកត្រូវចំណាយប្រាក់ជារៀងរាល់ខែ ទៅលើអ្វីៗដែលមិនចាំបាច់សម្រាប់ការរស់នៅ៕

ប្រែសម្រួល​៖​​ អឺុង ​មួយ​យូ ប្រភព​ ៖ time.com  

X
5s